អន្តរជាតិ

ភ្លើងឆេះព្រៃផង ទឹកជំនន់ផង ឥលូវអូស្ត្រាលីមករងគ្រោះ ដោយសារព្យុះដុំទឹកកកទៀត ខ្ទេចទ្រព្យសម្បត្តិអស់ជាង ៣ រយលានដុល្លារអាមេរិក

BY
autoadmin
January 21, 2020

អូស្រ្តាលី៖ ក្រុងមួយចំនួនរបស់ប្រទេសអូស្រ្តាលីបានទទួលរងនូវការវាយប្រហារដោយខ្យល់ព្យុះជាប​ន្តបន្ទាប់ និងបានបង្កឲ្យមានការខូចខាតអស់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបជាង ៣០០ លានដុល្លារអាមេរិកផងដែរ។ បើយោងតាមបណ្តាញសារព័ត៌មាន Dailymail បានរាយការណ៍ថា ក្រុងដែលកំពុងទទួលរងនូវការគំរាមកំហែងដោយខ្យល់ព្យុះនោះមានដូចជាក្រុង Melbourne, Canberra និង Sydney ហើយខ្យល់ព្យុះបានផ្ដើមបោកបក់យ៉ាងខ្លាំងកាលពីថ្ងៃអាទិត្យទី ១៩ កន្លងទៅនេះ ហើយកម្លាំងខ្យល់ព្យុះទើបតែអន់ថយបន្តិចនៅក្នុងថ្ងៃនេះ។ របាយការណ៍បានបង្ហាញថា ពេលនេះមានពាក្យបណ្ដឹងចំនួន ២៩ ០០០ ករណីហើយ ដែលប្រជាពលរដ្ឋបានប្ដឹងទៅកាន់ក្រុមប្រឹក្សាធានារ៉ាប់រងអូស្រ្តាលី ដើម្បីទាមទាសំណងនៃការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ ហើយបើសរុបប្រាក់សំណងទាំងអស់មានតម្លៃប្រមាណជា ៣២០ លានដុល្លារអាមេរិក។

របាយការណ៍បានបន្តថា ក្នុងចំណោមទ្រពសម្បត្តិដែលមានការខូចខាតច្រើនជាងគេនោះគឺភាគច្រើនជារថយន្ត។ សូមបញ្ជាក់ថា ករណីដូចបានរៀបរាប់ខាងលើនេះមិនមែនជាករណីថ្មីសម្រាប់អូស្រ្តាលីឡើយ ព្រោះកាលពីឆ្នាំ ២០១៨​ កន្លងទៅ ករណីដូចគ្នានេះក៏បានកើតឡើងម្តងដែរ ហើយពេលនោះមានពាក្យបណ្ដឹងទាមទាសំណងរហូតដល់ ១៤៣ ០០០ ករណី ខណៈប្រាក់សំណងសរុបមានតម្លៃរហូតដល់ ១,៣៥៧ ពាន់លានដុល្លារអាមេរិកឯណោះ៕

” alt=”” />

អត្ថបទ៖ ភក្តី

Share This Post: