ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រលាញ់ឆ្កែពេក ចង់ថតរូបជាមួយឆ្កែ ចុងក្រោយត្រូវឆ្កែខាំខ្ទេចមុខដេរអស់ ៤០ ថ្នេរ

    BY autoadmin January 22, 2020
    ស្រលាញ់ឆ្កែពេក ចង់ថតរូបជាមួយឆ្កែ ចុងក្រោយត្រូវឆ្កែខាំខ្ទេចមុខដេរអស់ ៤០ ថ្នេរ

    អាហ្សង់ទីន៖ ព្រោះតែស្រលាញ់ និងចង់ថតរូបជាមួយនឹងសត្វឆ្កែពេក ធ្វើឲ្យយុវតីម្នាក់ត្រូវបានសត្វឆ្កែសំណព្វចិត្តនាងខាំរបួសស្ទើរតែពេញផ្ទៃមុខ។ បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះថា Lara អាយុ ១៧ ឆ្នាំ និងកំពុងតែរស់នៅក្នុងប្រទេសអាហ្សង់ទីន។ Lara ជាក្មេងស្រីម្នាក់ដែលចូលចិត្តសត្វជាខ្លាំង ជាពិសេសគឺសត្វឆ្កែតែម្តង ហើយជាធម្មតានាងមានទម្លាប់ប្រចាំថ្ងៃមួយគឺប្រលែងលេងជាមួយនឹងសត្វឆ្កែ។

    យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុអ្វីៗបានកើតឡើងខុសពីការរំពឹងទុករបស់នាងគឺសត្វឆ្កែបានខាំមុខរបស់នាងយ៉ាងខ្លាំងខណៈដែលនាងកំពុងតែព្យាយាមថតរូបជាមួយសត្វឆ្កែនោះ។ បើគិតពីស្នាមរបួសសរុបនៅលើមុខ និងថ្គាមរបស់នាងគឺមានចំនួន ៤០ ថ្នេរឯណោះ។ តាមរយៈបទពិសោធណ៍អាក្រក់នេះសូមលោកអ្នកប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ពេលនៅក្បែរសត្វគ្រប់ប្រភេទ ព្រោះសត្វអាចបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេល បើទោះជាយើងស្និតស្នាលជាមួយវាយ៉ាងណាក៏ដោយ៕

    អត្ថបទ៖ ភក្តី

    Share This Post: