ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំឲ្យខាត! ហ្វីលីពីនកំពុងកែច្នៃកំទេចផះភាយចេញពីភ្នំភ្លើង យកទៅជាឥដ្ឋទុកសម្រាប់ប្រើប្រាស់

    BY autoadmin January 22, 2020
    កុំឲ្យខាត! ហ្វីលីពីនកំពុងកែច្នៃកំទេចផះភាយចេញពីភ្នំភ្លើង យកទៅជាឥដ្ឋទុកសម្រាប់ប្រើប្រាស់

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនកំពុងតែកែច្នៃកំទេចផះដែលបានភាយចេញពីការផ្ទុះភ្នំភ្លើង Taal ឲ្យក្លាយទៅជាឥដ្ឋ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន​ដែលបានរងការខូចខាតពីឥទ្ធពលនៃការផ្ទុះភ្នំភ្លើងមួយនេះ។ អាផ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចកែច្នៃផះឲ្យក្លាយទៅជាឥដ្ឋនេះក៏ជាវិធីមួយដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ ព្រោះបើគេមិនយកផះមកកែច្នៃទេផះនឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំនោះ។ រហូតមកទល់នឹងពេលនេះគេអាចយកផះទៅកែច្នៃជាឥដ្ឋបានប្រមាណជា ៥ ០០០ ដុំក្នុងមួយថ្ងៃ ហើយឥដ្ឋប្រភេទនេះមានលក្ខណៈរឹងមាំល្អដូចឥដ្ឋធម្មតាដែរ។

    សូមរម្លឹកជូនថា ភ្នំភ្លើង Taal​ ផ្ដើមមានការប្រែប្រួសខុសប្រក្រតី (ប្រុងនឹងផ្ទុះ) អស់រយៈពេល ៤៣ ឆ្នាំមកហើយ និងចុងក្រោយវាបានផ្ទុះឡើងការពីថ្ងៃទី ១២ ខែ មករា កន្លងទៅនេះ។ ឥទ្ធពលនៃការផ្ទុះភ្នំភ្លើង Taal បានធ្វើឲ្យមនុស្សប្រមាណជា ១២០ ០០០ ត្រូវជម្លៀសខ្លួនជាបន្ទាន់ ហើយផ្លូវថ្នល់ និងអគារជាច្រើនក៏ត្រូវរងនូវការខូចខាតដែរព្រោះឥទ្ធិពលរបស់ផះដ៏ក្រាស់ដែលបានភាយចេញពីភ្នំភ្លើង៕

    អត្ថបទ៖ ភក្តី

    Share This Post: