ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋីជាង ២,០០០នាក់ របស់ពិភពលោកនេះ មានទឹកប្រាក់ច្រើនជាងប្រជាជន ៤.៦លាននាក់ ឬ ៦០% នៃប្រជាជនសរុបនៅលើផែនដី

    BY autoadmin January 22, 2020
    មហាសេដ្ឋីជាង ២,០០០នាក់ របស់ពិភពលោកនេះ មានទឹកប្រាក់ច្រើនជាងប្រជាជន ៤.៦លាននាក់ ឬ ៦០% នៃប្រជាជនសរុបនៅលើផែនដី

    អង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិ Oxfam កំពុងអំពាវនាវ ឱ្យមានការកាត់បន្ថយវិសមភាពទ្រព្យសម្បត្តិដែលកំពុងកើនឡើង។ ពួកគេបានចេញផ្សាយរបាយការណ៍ «ពេលវេលាដែលត្រូវយកចិត្តទុកដាក់» នៅថ្ងៃច័ន្ទនេះ នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូសប្រទេសស្វីស។ របាយការណ៍របស់ Oxfam បាននិយាយថា មហាសេដ្ឋីចំនួន ២,១៥៣នាក់ នៅលើពិភពលោកយើងនេះ មានទ្រព្យសម្បត្ដិច្រើនជាងកាលពីឆ្នាំមុន ច្រើនជាងទឹកប្រាក់ប្រជាជន ៤.៦ពាន់លាននាក់ បូកបញ្ចូលគ្នា ឬ ៦០% នៃចំនួនប្រជាជនក្នុងពិភពលោកនេះ។ របាយការណ៍នេះនិយាយថា ប្រសិនបើ ១% នៃអ្នកមានបំផុតទាំងនោះ បង់ពន្ធតែ ០.៥% បន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ ពិភពលោកនេះនឹងអាចបង្កើនការងារចំនួន ១១៧ លានកន្លែង នៅក្នុងវិស័យថែទាំមនុស្សចាស់ ការអប់រំ និងវិស័យផ្សេងៗទៀត។

    របាយការណ៍ក៏បាននិយាយផងដែរថា ស្ដ្រីបានចូលរួមការងារថែទាំដោយមិនយកប្រាក់ ដែលនេះវាបានចូលរួមវិភាគទានយ៉ាងហោចណាស់ ១០.៨ ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗ ដល់សេដ្ឋកិច្ចពិភពលោក។ នាយកប្រតិបត្តិអង្គការ Oxfam India លោក Amitabh Behar បាននិយាយថា ការងារថែទាំដោយមិនបង់ប្រាក់របស់ស្ត្រី គឺជា «ម៉ាស៊ីនលាក់កំបាំងមួយ» ដែលធ្វើឱ្យកង់សេដ្ឋកិច្ចសេដ្ឋកិច្ច និងសង្គមមានដំណើរទៅមុខ។ លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលបានបង្កើតវិបត្ដិវិសមភាព ពួកគេត្រូវតែធ្វើសកម្មភាពឥឡូវនេះដើម្បីបញ្ចប់វា»។ លោក Behar បានបន្ថែមថា រដ្ឋាភិបាលត្រូវតែអនុម័តច្បាប់ ដើម្បីដោះស្រាយចំនួនការងារដែលធ្វើដោយស្ត្រី និងក្មេងស្រី និងធានាថាមនុស្សដែលធ្វើការងារសំខាន់បំផុតមួយចំនួននៅក្នុងសង្គម ទទួលបានប្រាក់ឈ្នួលសម្រាប់ការរស់នៅ៕

    អត្ថបទ៖ លីដា

    Share This Post: