ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយអ្នកស្លាប់កើនដល់១៧នាក់ ឥលូនេះទីក្រុង Wuhan ប្រទេសចិន បិទលែងឲ្យចេញ-ចូលទាំងស្រុងតែម្តង

    BY autoadmin January 23, 2020
    ក្រោយអ្នកស្លាប់កើនដល់១៧នាក់ ឥលូនេះទីក្រុង Wuhan ប្រទេសចិន បិទលែងឲ្យចេញ-ចូលទាំងស្រុងតែម្តង

    ទីក្រុងវូហានដែលជាទីក្រុងដំបូងដែលមានការផ្ទុះឡើងនៃជំងឺរលាកសួត និងជាជម្រកសម្រាប់ប្រជាជនចិនចំនួន ១១លាននាក់ នឹងត្រូវផ្អាកការដឹកជញ្ជូនសាធារណៈជាបណ្តោះអាសន្នក្នុងអំឡុងពេលនេះ ដើម្បីព្យាយាមបញ្ឈប់ការផ្ទុះឡើងនៃវីរុសថ្មីកុំឱ្យឆ្លងរាលដាល។ អ្នកដែលរស់នៅក្នុងទីក្រុងត្រូវបានគេណែនាំមិនឱ្យចាកចេញទៅណា ថ្វីបើពេលនេះវាជាពេលវេលាដែលជនជាតិចិនរាប់លាននាក់ កំពុងធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ជំងឺផ្លូវដង្ហើមបានរាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេសចិន ដោយមានករណីខ្លះនៅប្រទេសផ្សេងទៀតហើយសូម្បីសហរដ្ឋអាមេរិកក៏មិនរួចខ្លួន។ មកទល់ពេលនេះមានករណីច្រើនជាង ៥០០ករណី ដែលបានបញ្ជាក់ ហើយមនុស្ស ១៧នាក់បានស្លាប់។

    វីរុសថ្មីនេះត្រូវបានអង្គការសុខភាពពិភពលោក ហៅឈ្មោះថា 2019-nCoV (Novel Coronavirus) ដោយសារវាផ្ទុះឡើងចាប់ពីចុងឆ្នាំ២០១៩មក។ វាជាវីរុសថ្មីបំផុត ដែលមិនធ្លាប់ត្រូវបានគេរកឃើញនៅក្នុងមនុស្សទេពីមុនមកទេ ហើយវាក៏ស្រដៀងនឹងជំងឺសារផងដែរ ដែលកាលពីជំនាន់ឆ្នាំ២០០០ ជំងឺសារ (SARS) បានសម្លាប់មនុស្សសរុបទាំងអស់ជិង ៨០០នាក់ នៅទូទាំងពិភពលោក។ ជំងឺសារកាលនោះក៏ចេញពីក្រុមវីរុស coronavirus នេះដែរ។ សម្រាបពេលនេះវិញជំងឺរលាកសួត កំពុងរាតត្បាតតគ្នាពីស្រុកមួយទៅមួយទៀតដែលនៅជុំវិញទីក្រុងវូហាន។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានកោះហៅការប្រជុំបន្ទាន់មួយនៅក្រុងហ្សឺណែវ ប្រទេសស្វីស ពួកគេនៅមិនទាន់ដាក់ជំងឺនេះជា «ភាពអាសន្នសកល» នៅឡើយទេ៕

     

    អត្ថបទ​៖ លីដា

    Share This Post: