ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រៀវសាច់! យុវជនម្នាក់ត្រូវត្រីមួយក្បាលលោតពីសមុទ្របុកធ្លុះបំពង់ក តែអាយុថ្លៃនៅមានជីវិត

    BY autoadmin January 23, 2020
    ស្រៀវសាច់! យុវជនម្នាក់ត្រូវត្រីមួយក្បាលលោតពីសមុទ្របុកធ្លុះបំពង់ក តែអាយុថ្លៃនៅមានជីវិត

    ឥណ្ឌូនេស៊ី៖ យុវជនម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយមានត្រីមួយក្បាលធំលោតមកបុកទម្លុះករបស់គាត់ពីចំហៀកនិងធ្លាយទៅដល់ផ្នែកខាងក្រោយទៀតផង។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈយុវជនរងគ្រោះមានឈ្មោះថា Muhammad Idul អាយុ ១៦ ឆ្នាំ និងមានមុខរបរជាអ្នកនេសាទសមុទ្រ។ យុវជនរងគ្រោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះរូបគាត់បានធ្វើសកម្មភាពនេសាទនៅលើទូកដូចធម្មតា ស្រាប់តែមានត្រីម្ជុលមួយក្បាលលោតចេញពីផ្ទៃទឹកសមុទ្រមកបុកទម្លុះករបស់គាត់តែម្តង។

    ដំបូងឡើយគេគិតថាយុវជនរងគ្រោះអាចនឹងបាត់បង់ជីវិត ព្រោះគាត់បានដួលសន្លប់នៅលើទូកភ្លាមតែម្តងក្រោយកើតហេតុ។ យ៉ាងណាក្តី ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានធ្វើការវះកាត់សង្គ្រោះជីវិតគាត់បានទាន់ពេលវេលា។ សូមបញ្ជាក់ជូនថា កាលពីឆ្នាំ ២០១៨ កន្លងទៅនេះមានទាហ៊ានជើងទឹកថៃអាយុ ២២ឆ្នាំម្នាក់ត្រូវត្រីម្ជុលលោតមកបុករហូតដល់ស្លាប់ខណៈដែលគាត់កំពុងហ្វឹកហាត់ក្បួនទាហ៊ាន ហើយកាលពីឆ្នាំ ១៩៧៧ ក៏មានក្មេងប្រុសជនជាតិអាមេរិកអាយុ ១០ ម្នាក់ត្រូវស្លាប់ដោយសារត្រីម្ជុលលោតមកបុកផងដែរ ខណៈរូបគេកំពុងតែស្ទូចត្រី៕

    អត្ថបទ៖ ភក្តី

    Share This Post: