ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធ្លាក់យន្តហោះពន្លត់អគ្គិភ័យនៅអូស្ដ្រាលីព្រឹកមិញនេះ បណ្ដាលឱ្យអ្នកពន្លត់អគ្គិភ័យអាមេរិក ៣នាក់ស្លាប់

    BY autoadmin January 23, 2020
    ធ្លាក់យន្តហោះពន្លត់អគ្គិភ័យនៅអូស្ដ្រាលីព្រឹកមិញនេះ បណ្ដាលឱ្យអ្នកពន្លត់អគ្គិភ័យអាមេរិក ៣នាក់ស្លាប់

    ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យអាមេរិកចំនួន ៣នាក់​បានស្លាប់ ខណៈកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី នៅពេលដែលយន្ដហោះម៉ូដែល C-130 បានធ្លាក់នៅភាគខាងត្បូងរបស់ប្រទេសអំឡុងពេលប្រតិបត្តិការ។ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា ក្រុមពន្លត់អគ្គិភ័យបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ បន្ទាប់ពីបានចាកចេញពីទីប្រជុំជន Richmond នៅរដ្ឋ New South Wales ក្នុងបេសកកម្មពន្លត់ភ្លើងឆេះព្រៃ។ ស្នងការរងសេវាកម្មអគ្គីភ័យជនបទលោក Shane Fitzsimmons បាននិយាយថា៖ «ជាអកុសលអ្វីដែលយើងអាចធ្វើបានគឺកំណត់បំណែក និងកន្លែងធ្លាក់ ហើយយើងមិនអាចរកឃើញអ្នកនៅរស់បានទេ»។

    នាយករដ្ឋ New South Wales លោក Gladys Berejiklian ក៏បានសរសេរអំពីដំណឹងមរណភាពនៃសោកនាដកម្មនេះនៅលើ Twitter ផងដែរ។ លោក Berejiklian បានសរសេរថា៖ «ដោយសេចក្ដីគោរពដល់អ្នកពន្លត់អគ្គីភ័យអាមេរិក ៣នាក់ ដែលបានបាត់បង់ជីវិតនៅអំឡុងពេលធ្វើការពន្លត់អគ្គិភ័យ ស្អែកនេះនឹងមានកាបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលនៅឯរដ្ឋ New South Wales»។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើអ្នកពន្លត់អគ្គីភ័យជនជាតិអាមេរិកទាំងនោះ រស់នៅទីណានៅសហរដ្ឋអាមេរិក។ ខណៈពេលនេះគ្រាន់តែដឹងថា មានអ្នកពន្លត់អគ្គិភ័យជាង ១,៧០០នាក់ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី៕

    អត្ថបទ៖ លីដា

    Share This Post: