ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីថៃ៖ ថៃបានត្រៀមយន្តហោះរួចរាល់ហើយ ដើម្បីទៅជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីប្រទេសចិន

    BY autoadmin January 28, 2020
    នាយករដ្ឋមន្ត្រីថៃ៖ ថៃបានត្រៀមយន្តហោះរួចរាល់ហើយ ដើម្បីទៅជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីប្រទេសចិន

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសជាសាធារណៈថា ថៃបានត្រៀមយន្តហោះនិងក្រុមអ្នកសង្គ្រោះបន្ទាន់រួចរាល់ហើយ ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋខ្លួនចេញពីទីក្រុងវូហាន ប្រទេសចិន ដែលជាទីកន្លែងផ្ដើមកើតមាននូវជំងឺរលាករលាកសួតប្រភេទថ្មីបង្កឡើងដោយចង្កោមមេរោគ Coronaviruses ។ យ៉ាងណាក្តី ដើម្បីធ្វើការហោះហើរជាបន្ទាន់ទៅកាន់ប្រទសចិនបាន អាជ្ញាធរថៃត្រូវរង់ចាំការអនុញ្ញាតពីរប្រទេសចិនជាមុនសិន ព្រោះយន្តហោះអាចហោះហើរទៅកាន់ប្រទេសណាមួយបាននោះទាល់តែមានការអនុញ្ញាតពីសំណាក់អាជ្ញាធរនៃប្រទេសនោះជាមុនសិន។

    ជុំវិញបញ្ហានេះដែរអាជ្ញាធរចិនបានអះអាងថា ខ្លួននៅមានសមត្ថភាពគ្រប់គ្រងលើការរាតត្បាតជំងឺរលាកសួតប្រភេទថ្មីនេះនៅឡើយ ដូចនេះចិននឹងព្យាយាមរកមធ្យោបាយជួយប្រជាពលរដ្ឋទាំងអស់ឲ្យអស់សមត្ថភាពសិន មុននឹងសម្រេចឲ្យថៃប្រើយន្តហោះសង្គ្រោះបន្ទាន់មកកាន់ប្រទេសខ្លួន។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះមានប្រជាជនថៃប្រមាណជា ២០០-៣០០ នាក់ កំពុងស្នាក់នៅក្នុងទីក្រុងវូហាន ប្រទេសចិន និងកំពុងតែរកគ្រប់មធ្យោបាយដើម្បីត្រលប់មកកាន់ប្រទេសថៃវិញ៕

    អត្ថបទ​៖ ភក្តី

    Share This Post: