មានការព្រមានអំពីរលកយក្សស៊ូណាមិក្នុងប្រទេសមួយចំនួន បន្ទាប់ពីរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារលើតំបន់ការីបៀន
ការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នៅតំបន់ការីបៀន បានបង្កជាការព្រមានពីរលកយក្សស៊ូណាមិនៅក្នុងប្រទេសមួយចំនួនរួមមាន ចាម៉ៃកា គុយបា និងកោះ Cayman កាលពីថ្ងៃអង្គារ។ ការរញ្ជួយនេះបានកើតឡើងនៅម៉ោង ២ និង ១០នាទីរសៀល (EST) នៅចន្លោះសមុទ្រចាម៉ៃកា និងគុយបា។ ចំណុចកណ្តាលរបស់វាមានចម្ងាយប្រហែល ៧២ម៉ាយ ភាគពាយព្យនៃទីក្រុង Lucea របស់ប្រទេសចាម៉ៃកា និង ៨៧ម៉ាយ ភាគនិរតីនៃក្រុង Niquero ប្រទេសគុយបា នៅក្នុងជម្រៅ ៦.២ម៉ាយ។

សាលារៀន និងអគារទាំងអស់ នៅចាម៉ៃកា និងគុយបា ត្រូវបានចម្លៀសចេញ ហើយរហូតមកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍អំពីទំហំនៃការខូតខាតនៅឡើយទេ។ ជាក់ស្ដែងមជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិកបានចេញការព្រមាន ដោយព្រមានថារលកកម្ពស់ដល់ ៣.៥ហ្វីត ពីលើកម្រិតជំនោរធម្មតាអាចមានទៅបាននៅតាមបណ្តោយឆ្នេរបេលីស, គុយបា, ហុងឌូរ៉ាស, ម៉ិកស៊ិក, ចាម៉ៃកា និងកោះ Cayman ។ ការព្រមានពីរលកយក្សស៊ូណាមិក៏ត្រូវបានចេញឡើង ដោយផ្អែកលើការរញ្ជួយដី ប៉ុន្តែក្រោយមកមជ្ឈមណ្ឌលព័ត៌មានរលកយក្សស៊ូណាមិអន្តរជាតិបាននិយាយថា ការគំរាមកំហែងនោះបានកន្លងផុតទៅហើយ៕


អត្ថបទ៖ លីដា