ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរចិនពិន័យឱសថស្ថានមួយកន្លែងជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ ដោយសារលក់ម៉ាស់ថ្លៃហួសហេតុទៅកាន់អតិថិជន

    BY autoadmin January 29, 2020
    អាជ្ញាធរចិនពិន័យឱសថស្ថានមួយកន្លែងជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ ដោយសារលក់ម៉ាស់ថ្លៃហួសហេតុទៅកាន់អតិថិជន

    ចិន៖ ឱសថស្ថានមួយកន្លែងនៅក្នុងក្រុងប៉េងកាំងប្រទេសចិន ត្រូវបានអាជ្ញាធរចិនពិន័យជាទឹកប្រាក់ជាង៤០ម៉ឺនដុល្លារ ក្រោយឱសថស្ថានមួយ នេះបានលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈដែលជំងឺរលាកផ្លូវដង្ហើមប្រទេសថ្មីបង្កឡើងដោយវីរុសកូរ៉ូណាកំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសចិន។ បើយោងតាមសារព័ត៌មាន CHANNELNEWSASIA បានបញ្ជាក់ថា ឱសថស្ថានមួយនេះមានឈ្មោះថា Jimin Kangtai Pharmacy បានលក់ម៉ាស់ប្រភេទ 3M ឲ្យទៅអតិថិជនក្នុងតម្លៃ ៨៥០ យន់ (១២៣ ដុល្លារអាម៉េរិក) ខណៈជាទូទៅរបស់ម៉ាស់ប្រភេទនេះមានតម្លៃត្រឹមតែ ១៤៣​ យន់ (២០ ដុល្លារអាម៉េរិក) ប៉ុណ្ណោះសម្រាប់ម៉ាស់មួយប្រអប់។

    ដើម្បីលុបបំបាត់វប្បធម៌ឆ្លៀតឱកាសនេះអាជ្ញាធរចិនបានសម្រេចពិន័យឱសថស្ថានខាងលើជាទឹកប្រាក់ចំនួន ៣ លានយន់ (៤៣៤ ៥៣០ ដុល្លារអាម៉េរិក) និងតម្រូវឲ្យឱសថស្ថានមួយនេះប្រគល់ប្រាក់ដែលបានលក់បំប៉ោងតម្លៃខុសធម្មតានេះឲ្យទៅអតិថិជនវិញទៀតផង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកកើតមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបានកើតមានជាង ៦ ០០០ ករណីហើយនៅក្នុងប្រទេសចិន ខណៈអ្នកស្លាប់មានចំនួនរហូតដល់ ១៣២​ នាក់៕

    អត្ថបទ៖ភក្តី

    Share This Post: