ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសអារ៉ាប់រួមបានរកឃើញករណីវីរុសកូរ៉ូណាជាលើកដំបូងពីជនជាតិចិនមួយគ្រួសារ

    BY autoadmin January 29, 2020
    ប្រទេសអារ៉ាប់រួមបានរកឃើញករណីវីរុសកូរ៉ូណាជាលើកដំបូងពីជនជាតិចិនមួយគ្រួសារ

    ប្រទេសអារ៉ាប់រួមបានប្រកាសនៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នូវករណីដំបូងនៃវីរុសឆ្លងផ្លូវដង្ហើមថ្មីនៅក្នុងគ្រួសារមួយមកពីទីក្រុង Wuhan ហើយនេះជាករណីដែលត្រូវបានបញ្ជាក់ដំបូងបំផុតនៅមជ្ឈឹមបូព៌ា។ ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM បានរាយការណ៍ថា៖ «ក្រសួងសុខាភិបាលអារ៉ាប់រួមបានប្រកាសពីករណីវីរុសថ្មី ដែលបានរកឃើញពីគ្រួសារមួយ ដែលមកពីទីក្រុង Wuhan ក្នុងប្រទេសចិន»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ស្ថានភាពសុខភាពរបស់អ្នកដែលរងផលប៉ះពាល់មានស្ថេរភាព និងស្ថិតក្រោមការត្រួតពិនិត្យសុខភាព។

    ប៉ុន្តែយ៉ាងណាក្រសួងសុខាភិបាល និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអារ៉ាប់រួម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើតាមអ៊ីមែលទេ។ ជម្រាបដែរថា គិតមកទល់ពេលនេះអ្នកស្លាប់ដោយសារជំងឺនេះនៅក្នុងប្រទេសចិន បានកើនឡើងដល់ ១៣២នាក់ ដោយមានករណីថ្មីចំនួន ១,៤៥៩ផ្សេងទៀត។ សរុបមកចំនួនករណីឆ្លងវីរុសកូរ៉ូណានៅប្រទេសចិនមានចំនួន ៥,៩៧៤នាក់។ ករណីស្លាប់នៅក្រៅប្រទេសចិនគឺគ្មានទេ ខណៈប្រទេសថៃបានព្យាបាលជា ៥នាក់ រួចហើយ៕

    អត្ថបទ៖ លីដា

    Share This Post: