ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនកំពុងការអភិវឌ្ឍវ៉ាក់សាំងបន្ទាន់ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា ហើយសង្ឃឹមថាយ៉ាងយូរ ៤០ថ្ងៃទៀត អាចប្រើប្រាស់សាកល្បងបាន

    BY autoadmin January 29, 2020
    ប្រទេសចិនកំពុងការអភិវឌ្ឍវ៉ាក់សាំងបន្ទាន់ ដើម្បីទប់ស្កាត់វីរុសកូរ៉ូណា ហើយសង្ឃឹមថាយ៉ាងយូរ ៤០ថ្ងៃទៀត អាចប្រើប្រាស់សាកល្បងបាន

    មន្ទីរពេទ្យសៀងហៃបូព៌ានៃសាកលវិទ្យាល័យតុងជី (Shanghai East Hospital of Tongji University) បានឱ្យដឹងថា ពេលនេះពួកគេកំពុងមានគម្រោងសម្រាប់ការបង្កើតវ៉ាក់សាំង mRNA ផ្តោតលើវីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលត្រូវបានអនុម័តជាបន្ទាន់។ វ៉ាក់សាំងនេះនឹងត្រូវសហការបង្កើតឡើងដោយមន្ទីរពេទ្យ និងក្រុមហ៊ុន Stermirna Therapeutics Co., Ltd ។

    លោក Li Hangwen នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Stermirna បាននិយាយថា មិនលើសពី ៤០ថ្ងៃ ទៀតទេ ពួកគេនឹងត្រូវការជាចាំបាច់ដើម្បីផលិតគំរូវ៉ាក់សាំងថ្មី ដោយផ្អែកលើបច្ចេកវិទ្យា mRNA ជំនាន់ថ្មី ក៏ដូចជានីតិវិធីបឋមមួយចំនួន។ សំណាកថ្មីទាំងនេះនឹងត្រូវបញ្ជូនទៅធ្វើតេស្ត និងនាំទៅកាន់គ្លីនិកឱ្យបានឆាប់បំផុត។ គួរឱ្យដឹងដែរថា វដ្តផលិតកម្មវ៉ាក់សាំងប្រពៃណីអាចមានរយៈពេលពី ៥ ទៅ ៦ខែ ចំណែកវ៉ាក់សាំង mRNA មានគុណប្រយោជន៍ធ្វើឱ្យវដ្តនៃការអភិវឌ្ឍ និងផលិតកម្មកាន់តែឆាប់រហ័ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: