ខ្មែរណូត

ស្វែងរក

  • សង្គម

    K01 ត្រូវបាននាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ កោះហៅ នៅព្រឹកមិញនេះ

    BY Khmernote Media January 30, 2020
    K01 ត្រូវបាននាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ កោះហៅ នៅព្រឹកមិញនេះ

    លោក ឃឿន សុឡា ដែលគេស្គាល់ឈ្មោះថា K01 ត្រូវបាននាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ កោះហៅ នៅព្រឹកមិញនេះ ក្រោយពេលដែលបានធ្វើការ Live ផ្ទាល់បំពុលសង្គម ទាក់ទងនឹងជំងឺផ្លូវដង្ហើមថ្មី Coronavirus នៅមុខមន្ទីពេទ្ររូស្សុី កាលពីម្សិលមិញ។ ការកោះហៅពីសំណាក់ នាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ គឺបានធ្វើការអប់រំណែនាំចំពោះលោក K01 អំពីការផ្សព្វផ្សាយព័ត៌មាន ហើយ K01 ក៏បានធ្វើការសុំទោសនិងសន្យាមិនអោយមានរឿងនេះកើតឡើងម្តងទៀតនោះទេ។

    គួរបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះដែរនៅក្នុងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានធ្វើការស្តីបន្ទោសខ្លាំងៗទៅកាន់ K01 ដែលធ្វើខ្លួនមិនសមជាអ្នកសារព័ត៌មានទាល់តែសោះ និងគ្មានវិជ្ជាជីវៈសូម្បីតែបន្តិច។ ទោះជាយ៉ាងណាក្តីសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកលេង Facebook ក៏ដូចជាអ្នកសារព័ត៌មាន សូមធ្វើការផ្សព្វផ្សាយព័ត៌មានពិត កុំបំពុលសង្គមដែលធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច និងចលាចល៕

    ប្រភពរូបភាពដោយ៖ លោក យ៉ែម ណយ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay