ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរកឃើញវីរុសកូរ៉ូណា ៣ ករណីបន្ថែមទៀត ប៉ុន្តែ ២នាក់ក្នុងចំណោមពួកគេ ឆ្លងទាំងគ្មានចេញរោគសញ្ញា

    BY autoadmin January 30, 2020
    ជប៉ុនរកឃើញវីរុសកូរ៉ូណា ៣ ករណីបន្ថែមទៀត ប៉ុន្តែ ២នាក់ក្នុងចំណោមពួកគេ ឆ្លងទាំងគ្មានចេញរោគសញ្ញា

    មន្ត្រីក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២ករណី បន្ថែមទៀត ដែលជាករណីដំបូងដោយគ្មានចេញរោគសញ្ញាអ្វីនោះទេ។ ពួកគេនិយាយថា ករណីដែលគ្មានសញ្ញានៃការឆ្លងគឺជាករណីដំបូង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្រៅប្រទេសចិន។ ក្រសួងបានបញ្ជាក់ថា អ្នកទាំង ៣នាក់ ស្ថិតនៅក្នុងចំណោមអ្នកដំណើរជាជនជាតិជប៉ុនទាំង ២០៦នាក់ ដែលបានគេជម្លៀសឱ្យវិលត្រឡប់ទៅប្រទេសជប៉ុនវិញនៅថ្ងៃពុធ តាមជើងហោះហើរដែលរៀបចំឡើងដោយរដ្ឋាភិបាល។

    ក្នុងចំណោមអ្នកឆ្លងទាំង ៣នាក់ មានបុរសម្នាក់អាយុ ៤០ឆ្នាំ និងស្ត្រីម្នាក់ក្នុងអាយុ ៥០ឆ្នាំ មិនមានបញ្ចេញសញ្ញានៃការឆ្លងទេ ប៉ុន្តែពួកគេបានធ្វើតេស្តឃើញថាវិជ្ជមាន។ បុរសម្នាក់ទៀតដែលមានអាយុជាង ៥០ឆ្នាំ មានអាការឈឺបំពង់ក ហើយក្រោយមកទៀតបានគ្រុនក្តៅ មុនពេលធ្វើតេស្តវិជ្ជមាន។ ចំនួនអ្នកឆ្លងនៅក្នុងប្រទេសជប៉ុន ដែលបានឆ្លងវីរុសកូរ៉ូណាឥឡូវនេះមានចំនួន ១១នាក់ ហើយអ្នកផ្សេងដែលរួមដំណើរជាមួយ មិនមានបញ្ហាអ្វីនោះទេ។ មានអ្នកដំណើរ ២នាក់ បានបដិសេធមិនព្រមធ្វើតេស្ត ហើយមន្រ្តីសុខាភិបាលនឹងបន្តបញ្ចុះបញ្ចូលពួកគេឱ្យធ្វើតេស្ត។ គិតមកទល់ពេលនេះមាន ២ ករណីផងដែរ ដែលអ្នកឆ្លងមិនបានទៅលេងក្រុងវូហាននោះទេ។ ប៉ុន្តែយ៉ាងណាក្រសួងសំណូមពរកុំតក់ស្លុតជ្រុលពេក ព្រោះវីរុសនេះមិនទាន់ឆ្លងពេញប្រទេសពួកគេនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: