ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមរយៈពេល៣ថ្ងៃចុងក្រោយនេះ ករណីវីរុសកូរ៉ូណាឡើងខ្ពស់គុណនឹង៣ ដែលខ្លាំងជាងជំងឺសារ ប៉ុន្តែនេះនៅមិនទាន់ចំណុចកំពូលវានៅឡើយ

    BY autoadmin January 30, 2020
    ត្រឹមរយៈពេល៣ថ្ងៃចុងក្រោយនេះ ករណីវីរុសកូរ៉ូណាឡើងខ្ពស់គុណនឹង៣ ដែលខ្លាំងជាងជំងឺសារ ប៉ុន្តែនេះនៅមិនទាន់ចំណុចកំពូលវានៅឡើយ

    បើយោងតាមការចុះផ្សាយដោយ MailOnline បានឱ្យដឹងថា គិតត្រឹមរយៈពេល ៣ថ្ងៃចុងក្រោយ នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា (Novel Coronavirus 2019) ពោលគឺចាប់ពីថ្ងៃទី២៦ ដល់ទី២៩ ខែមករា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺដែលត្រូវបានបញ្ជាក់ធ្វើតេស្ដវិជ្ជមាន បានកើនឡើងរហូតដល់ទៅ ៣ដង។ រំលឹកដែរថារហូតដល់ពេលនេះ វីរុសកូរ៉ូណាបានសម្លាប់មនុស្សចំនួន ១៧០នាក់ ហើយករណីបញ្ជាក់ថាឆ្លង បានកើនឡើងរហូតដល់ទៅជាង ៧,០០០ករណី ឯណោះ។

    នេះនៅមិនទាន់ដល់ចំណុចកំពូលរបស់វានៅឡើយទេ ដោយអ្នកជំនាញចិនបាននិយាយថា ១០ថ្ងៃទៀត ការរាលដាលពេញលេញរបស់វានឹងត្រូវបង្ហាញឱ្យយើងឃើញច្បាស់។ ការរាលដាលរបស់វីរុសកូរ៉ូណាគឺឆាប់រហ័សជាងជំងឺសារ (SARS) ទៅទៀត ដោយកាលពីឆ្នាំ២០០៣ ជំងឹសារបានបង្កឱ្យមានករណីឆ្លង (ពីចាប់ផ្តើមដល់ចប់) ជាង ៨,០០០ករណី និងស្លាប់ជាង ៧០០នាក់។ ប៉ុន្តែយ៉ាងណាវាជាករណីនៅទូទាំងពិភពលោក ខណៈសព្វថ្ងៃនៅក្នុងទីក្រុងវូហានតែមួយ មានករណីរាប់ពាន់ទៅហើយ៕

    អត្ថបទ៖ លីដា

    Share This Post: