ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកប្រកាសអាសន្នពិភពលោក ដោយសារវីរុសកូរ៉ូណាសម្លាប់មនុស្សជាង២០០នាក់

    BY autoadmin January 31, 2020
    អង្គការសុខភាពពិភពលោកប្រកាសអាសន្នពិភពលោក ដោយសារវីរុសកូរ៉ូណាសម្លាប់មនុស្សជាង២០០នាក់

    អង្គការសុខភាពពិភពលោកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករានេះ បានប្រកាសថា វីរុសកូរ៉ណាដែលផ្ទុះឡើងចេញពីប្រទេសចិនអាសន្នជាសកល បន្ទាប់ពីប្រទេសដែលសម្បូរប្រជាជនមួយនេះ បានប្រកាសពីករណីស្លាប់ជាបន្តបន្ទាប់យ៉ាងច្រើន។ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ ដើមឡើយមិនទាន់និយាយថាវាជាអាសន្នសកលលោកនោះទេ ដោយគ្រាន់តែនិយាយថា វាមានស្ថានភាពគ្រោះថ្នាក់កម្រិតខ្ពស់។ ប៉ុន្តែយ៉ាងណាបន្ទាប់ពីបានពិនិត្យការវាយតម្លៃហានិភ័យ និងបានពិភាក្សាពីវិបត្តិរួចមក ពួកគេក៏សម្រេចថាវាជាអាសន្នពិតមែន។

    ការព្រួយបារម្ភដ៏ធំបំផុតនៅពេលនេះ គឺសក្តានុពលនៃវីរុសរាលដាលដល់បណ្តាប្រទេសដែលមានប្រព័ន្ធសុខភាពខ្សោយច្រើនជាងមុន។ ខណៈពេលនេះយើងត្រូវតែរួមគ្នា ដើម្បីកំណត់ការរីករាលដាលបន្ថែមទៀត។ ការរឹតត្បិតការធ្វើដំណើរ និងពាណិជ្ជកម្មជាមួយប្រទេសចិនត្រូវតែមានចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានចាប់ផ្តើមលុបចោលជើងហោះហើរ ដែលផ្តល់សេវាកម្មទៅប្រទេសចិនកាលពីថ្ងៃពុធ ហើយក៏បន្តអនុវត្តទៀតនៅថ្ងៃព្រហស្បតិ៍។ នៅក្រុងវូហានផ្ទាល់ក៏មានការបិទមធ្យោបាយធ្វើដំណើរ ទាំងចេញទាំងចូលតាំងពីមុនចូលឆ្នាំចិនផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: