ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញចិននិយាយថា វីរុសកូរ៉ូណាមិនមែនឆ្លងតែលើមនុស្សនោះទេ ដូច្នេះសូម្បីតែឆ្កែក៏ត្រូវការពាក់ម៉ាសដែរ

    BY autoadmin January 31, 2020
    អ្នកជំនាញចិននិយាយថា វីរុសកូរ៉ូណាមិនមែនឆ្លងតែលើមនុស្សនោះទេ ដូច្នេះសូម្បីតែឆ្កែក៏ត្រូវការពាក់ម៉ាសដែរ

    ម្ចាស់សត្វចិញ្ចឹមជនជាតិចិនជាច្រើនកំពុងសម្រុកទិញម៉ាសសម្រាប់សត្វឆ្កែរបស់ពួកគេ ចំពេលមានការរីករាលដាលនៃវីរុសកូរ៉ូណា​ ដើម្បីការពារសត្វចិញ្ចឹមរបស់ពួកគេពីការឆ្លងជំងឺ ដែលបានសម្លាប់មនុស្សជាង ២០០នាក់ មកហើយក្នុងប្រទេសចិន។ អ្នកលក់តាមអ៊ិនធឺរណែតម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនិយាយថា ឥឡូវនេះគាត់កំពុងលក់ម៉ាសពិសេសសម្រាប់សត្វ ហើយគាត់លក់ដាច់ជាងធម្មតា ១០ដង ជារៀងរាល់ថ្ងៃ។ ការសម្រុកទៅទិញម៉ាសឱ្យសត្វគឺដោយសារ មានអ្នកជំនាញកំពូលចិនម្នាក់បានព្រមានថា សត្វចិញ្ចឹមក៏អាចត្រូវបានឆ្លងដោយវីរុសកូរ៉ូណា ដោយសារទំហំនៃការរាលដាលគឺឆាប់រហ័ស ហើយឆ្លងចេញជាច្រើនប្រទេសរួចមកហើយ។

    ការពិតទៅម៉ាសរបស់សត្វចិញ្ចឹមទាំងនេះ មិនមានសមត្ថភាពខ្ពស់ដូចម៉ាសរបស់មនុស្សប៉ុន្មាននោះទេ ប៉ុន្តែគោលដៅនៃការបំពាក់ម៉ាសឱ្យសត្វចិញ្ចឹមគឺ កុំឱ្យត្រូវបរិស្ថានខាងក្រៅផ្ទាល់ខ្លាំងពេក ការពារមិនឱ្យវាលិឍសំណល់ឬវត្ថុរាវនៅលើដី ការពារផ្សែងពុល​ និងការពារពីបរិយាកាសកំពុងមានវីរុស។ ទោះយ៉ាងណាអង្គការសុខភាពពិភពលោកបានអះអាងថា ខ្លួនមិនទាន់បានឃើញភស្តុតាងណាមួយនៃវីរុសដែលត្រូវបានឆ្លងទៅលើសត្វឆ្មា ឬឆ្កែនោះទេ។ រំលឹកដែរថា កូរ៉ូណាសម្លាប់មនុស្សនៅក្នុងប្រទេសចិនសរុបជាង ២០០នាក់ ហើយករណីបានបញ្ជាក់បានកើនឡើងដល់ជិត ១០,០០០ករណី៕

    អត្ថបទ៖ លីដា

    Share This Post: