ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្សីសម្រេចបិទច្រកព្រំដែនភាគខាងកើតរបស់ខ្លួន ក្រោយតួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនជាង២០០នាក់

    BY autoadmin January 31, 2020
    រុស្សីសម្រេចបិទច្រកព្រំដែនភាគខាងកើតរបស់ខ្លួន ក្រោយតួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនជាង២០០នាក់

    រុស្សី៖ រដ្ឋាភិបាលនៃប្រទេសរុស្សីបានសម្រេចបិទច្រកព្រំដែនភាគខាងកើតរបស់ខ្លូនទាំងស្រុងតែម្តងកាលពីព្រឹកមិញនេះ ដើម្បីការពារការចម្លងវីរុសកូរ៉ូណាពីសំណាក់អ្នកដំណើរមកពីប្រទេសផ្សេងៗជាពិសេសអ្នកដំណើរជនជាតិចិនតែម្តង។ ការសម្រេចបិទច្រកព្រំដែននេះត្រូវបានធ្វើឡើងក្រោយតួលេខនៃអ្នកកើតមានវិរុសកូរ៉ូណាកាន់តែកើនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមបញ្ជាក់ថា ជាធម្មតាច្រកព្រំដែនភាគខាងកើតរបស់រុស្សីបានបើកទទួលអ្នកដំណើរជនជាតិចិនរាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលពួកគេបានធ្វើដំណើរចេញចូលពីទីក្រុងប៉េកាំងទៅក្រុងម៉ូស្គូតាមរថភ្លើងក្នុងគោលបំណងទេសចរណ៍ផង និងមួយចំនួនទៀតដើម្បីបំពេញការងារ ឬធ្វើអាជីវកម្មផ្សេងៗ។

    រុស្សីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយភាពចលាចលនៃវីរុសកូរ៉ូណាបានបាត់ទៅវិញ គេនឹងបើកច្រកព្រំដែនមួយនេះឲ្យដំណើរការជាធម្មតាវិញផងដែរ។ បើយោងតាមការចុះផ្សាយ នៅក្នុងសារព័ត៌មាន Dailymail បានបង្ហាញថា គិតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅជុំវិញពិភពលោកបានកើនដល់ ៩ ៨២១នាក់ ហើយក្នុងនោះនៅប្រទេសចិនកើតមានចំនួន ៩ ៦៨៩ ករណី និងមានអ្នកស្លាប់កើនដល់ ២១៣ នាក់ហើយ៕

    អត្ថបទ៖ ភក្តី

    Share This Post: