អន្តរជាតិ
ថៃត្រៀមជើងហោះហើរដើម្បីដឹកប្រជាជនរបស់ខ្លួន ត្រឡប់ពីក្រុងវូហានវិញ ចាប់ពីដើមខែកុម្ភៈនេះតទៅ
BY autoadmin
January 31, 2020
លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia នឹងត្រូវបានអនុញ្ញាតឱ្យជម្លៀសប្រជាជនថៃទាំងអស់ ដែលកំពុងរស់នៅ និងទស្សនាទីក្រុង Wuhan ប្រទេសចិននៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul នឹងបន្តបេសកកម្មនេះ។ ជនភៀសខ្លួននឹងត្រូវបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅ Nonthaburi ហើយប្រសិនបើត្រូវការការព្យាបាលបន្ថែមទៀត នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនាយកដ្ឋានគ្រប់គ្រងជំងឺ៕

អត្ថបទ៖ លីដា