សង្គម

អាណិតណាស់ លោកយាយវ័យកាន់តែចាស់ហើយ នៅដើររុញរទេះលក់នំកាឆាយ លតឆាទៀត, លឺប្អូនស្រីម្នាក់ប្រាប់ថា កូនគាត់វាយគាត់យកលុយ ឡេីងគាត់លែងហ៊ានលក់មួយរយៈទៀត

BY
Khmernote Media
January 31, 2020

យោងតាមប្រភពពីប្អូនស្រី Rii Ya បានបង្ហោះពីលោកយាយម្នាក់អាយុច្រើនហើយនៅរុញរទេះលក់នំគូឆាយ និងលតឆា ដោយប្អូនស្រីបានរៀបរាប់ថា កូនគាត់វាយគាត់យកលុយទៀត ។ ប្អូនស្រីបានរៀបរាប់លើហ្វេសបុកថា៖ “គាត់ចាស់ហេីយបែរជាមិនមេីលថែគាត់ហេីយជាកូនថែមទាំងវាយគាត់យកលុយឡេីងគាត់លែងហ៊ានលក់មួយរយៈ អាណិតគាត់ណាស់ ទោះគាត់មានវ័យចាស់យ៉ាងណាក៏គាត់មិនដេីរសុំទានគេដែរ​ គាត់សុខចិត្ដបន្ដលក់នំកាឆាយ500៛ហេីយលតឆា​2000៛​ ខ្ញុំបានជួយទិញគាត់ហីយជូនលុយបន្ដិចបន្ដួច​

ប៉ុន្ដែអាទិត្យក្រោយខ្ញុំនិងយកសំភារះនិងលុយកាក់ជូនគាត់បន្ថែម​ បេីបងបងសប្បុរសធម៌ណាមានចិត្ដមេត្ដាអាចទាក់ទងមកខ្ញុំបាន​ សូមជួយគាត់ដោយក្ដីមេត្ដាផងទៅចុះអាណិតគាត់ណាស់។ ប្អូនស្រីបានប្រាប់ឲ្យដឹងក្នុង Comment ថាបើសិនមានអ្នកចង់ជួយ អាចមកម្ដុំពោធ៌ចិនតុង​ ជិះមកហួសក្រុមហ៊ុន Mazda​ បន្ដិចមានផ្លូវបត់ចូលខាងឆ្វេងដៃ​ ចូលតាមជ្រកបាលីរីសត មកត្រង់រហូតឃេីញសាលាប្រាយថាមាំ ខលមកគាត់ គាត់នឹងនាំទៅ។ បើសិនប្រិយមិត្តចង់ជួយលោកយាយអាចទាក់ទងប្អូនស្រី Rii Ya បាន៕

Share This Post: