វៀតណាមបិទច្រកចេញចូលពាណិជ្ជកម្មដ៏មមាញឹករបស់ខ្លួនជាមួយប្រទេសចិន ដើម្បីជាវិធានការណ៍បង្ការនឹងវីរុសកូរ៉ូណា
យោងតាមនាយកដ្ឋាននាំចូលនិងនាំចេញ ក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មចិនបានឱ្យដឹងថា ពួកគេនឹងបើកច្រកព្រំដែនជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ប៉ុន្តែទោះយ៉ាងណាគណៈកម្មាធិការពាណិជ្ជកម្មទីក្រុង PingXiang ក្រោយមកបានប្រកាសថា រាល់សកម្មភាពទាំងអស់នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីអនុវត្តវិធានការណ៍បង្ការប្រឆាំងនឹងវីរុសកូរ៉ូណា។ ចំណែកនាយកដ្ឋានគយ Tan Thanh វៀតណាមវិញបានប្រកាសថា សកម្មភាពនៅច្រកព្រំដែនវៀតណាម-ចិន Tan Thanh នឹងត្រូវបញ្ឈប់រហូតដល់ដំណាច់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។ ពាណិជ្ជកម្មនឹងវិលមករកភាពប្រក្រតីវិញនៅច្រកព្រំដែន Tan Thanh និងច្រកទ្វារតូចៗដទៃទៀត នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ សកម្មភាពនាំចេញ-ចូល នៅច្រក Huu Nghi នឹងចាប់បើកវិញពីថ្ងៃទី០៣ ខែកុម្ភៈ ប៉ុន្តែសកម្មភាពអន្តោប្រវេសន៍នៅតែត្រូវបានអនុញ្ញាត។

ច្រកព្រំដែន Tan Thanh គឺជាកន្លែងពាណិជ្ជកម្មដ៏មមាញឹកនៃផលិតផលកសិកម្មរវាងវៀតណាម និងចិន។ ដូច្នេះលំហូរនៃការធ្វើពាណិជ្ជកម្មទំនិញ ពិតជានឹងត្រូវប៉ះពាល់ក្នុងអំឡុងពេលនេះ។ នាយកដ្ឋាននាំចូល និងនាំចេញ បានណែនាំដល់កសិករ និងអាជីវករក្នុងស្រុកឱ្យតាមដានព័ត៌មានអំពីការធ្វើពាណិជ្ជកម្មតាមព្រំដែនរបស់ទីក្រុង PingXiang យ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកាលវិភាគរបស់ខ្លួនឱ្យបានល្អ។ នាយកដ្ឋានក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធតាមដានស្ថានភាពនាំចេញនាំចូលទាក់ទងនឹងផលិតផលកសិកម្ម និងជលផលតាមច្រកព្រំដែននៅ Lang Son, Lao Cai, Quang Ninh និង Cao Bang ដើម្បីទប់ស្កាត់ការកកស្ទះនានា។ កសិករត្រូវបានស្នើសុំឱ្យអនុវត្តតាមការអនុវត្តនិងនីតិវិធីល្អៗ អំពីគុណភាពប្រភពដើម និងស្លាកសញ្ញា ដើម្បីកំណត់ការខូចខាត៕



អត្ថបទ៖ លីដា