ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្វែងយល់ពីកៅអីមានសុវត្ថិភាព និងកម្រិតការចម្លងវីរុសកូរ៉ូណានៅលើយន្តហោះ

    BY autoadmin February 1, 2020
    ស្វែងយល់ពីកៅអីមានសុវត្ថិភាព និងកម្រិតការចម្លងវីរុសកូរ៉ូណានៅលើយន្តហោះ

    ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រជាច្រើនបានធ្វើការអះអាងស្រដៀងគ្នាថា ការចម្លងនូវជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណា គឺមានកម្រិតនៃការឆ្លងរបស់វាមិនមែនមានន័យថា មនុស្សដែលមានផ្ទុកមេរោគកូរ៉ូណាម្នាក់អាចចម្លងទៅកាន់មនុស្សរាប់រាយនាក់ក្នុងពេលតែមួយនោះទេ។ អ្នកជំនាញខ្លះបានឲ្យដឹងថា ការចម្លងមេរោគកូរ៉ូណាប្រហែលស្ថិតនៅកម្រិត ២% ពោលគឺមនុស្សម្នាក់អាចចម្លងទៅកាន់មនុស្ស ២ នាក់ទៀតបាន ប្រសិនបើពួកគេស្ថិតនៅក្នុងទីសាធារណៈដូចគ្នា។ យ៉ាងណាក្តី បើនៅក្នុងបរិយាកាសលើយន្តហោះវិញ លទ្ធភាពនៃការចម្លងមេរោគកូរ៉ូណាអាចស្ថិតនៅក្នុងលក្ខខណ្ឌមួយផ្សេងទៀត។ សូមអញ្ជើញលោកអ្នកពិនិត្យមើលរូបភាពគំរូអមជាមួយនឹងការវិភាគពីសំណាក់អ្នកជំនាញជុំវិញការចម្លងមេរោគកូរ៉ូណាដូចខាងក្រោមនេះ៖

    ករណីទី ១៖ កៅអីដែលមានពណ៌ខៀវមានន័យថាគ្មានលទ្ធភាពនៃឆ្លងរោគ ហើយភាគរយនៃការឆ្លងបន្តឡើងរហូតដល់កៅអីពណ៌ស្វាយគឺមានលទ្ធភាពឆ្លងខ្ពស់បំផុត។ ក្នុងករណីនេះប្រសិនបើអ្នកជំងឺបានអង្គុយនៅកៅអីលេខ ១៣ ជួរ C ហើយមុននឹងអង្គុយអ្នកជំងឺបានដើរចុះឡើងច្រើនដូចជាទៅបន្ទប់ទឹកញឹកញាប់ និងបានប៉ះពាល់ជាអ្នកអ្នកដំណើរផ្សេងទៀតដោយផ្ទាល់ជាច្រើនដងមានន័យថា អ្នកដែលអង្គុយនៅកៅអីជុំវិញគាត់មានដូចជា កៅអីលេខលេខ ១៣,១៤,១៥ ជួរ A, B, C, D, E និងអ្នកបម្រើការងារលើយន្តហោះគឺអាចប្រឈមខ្ពស់ក្នុងការចម្លងមេរោគ។ ហើយក្រៅពីនោះលទ្ធភាពនៃចម្លងមេរោគមានទាប ហើយអ្នកដែលអង្គុយក្បែរបង្អួចភាគច្រើនគឺមានសុវត្ថិភាពបំផុត។

    ករណីទី២៖ ដោយឡែកក្នុងករណីដែលអ្នកជំងឺមិនបានដើរចុះឡើងនិងបានប៉ះពាល់ជាមួយអ្នកណាឡើយ ពោលគឺគាត់បានទៅអង្គុយស្ងៀមតែម្តង និងបានអង្គុយនៅលើកៅអីលេខ ១៣ ជួរ C ដូចគ្នា តែលទ្ធភាពនៃការចម្លងគឺមានត្រឹមតែអ្នកអង្គុយនៅកៅអីលេខ ១៣,១៤,១៥ ជួរ A, B, C, D តែប៉ុណ្ណោះ ក្រៅពីនោះគឺមានសុវតិ្ថភាពទាំងអស់៕

    អត្ថបទ៖ ភក្តី

    Share This Post: