ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសខ្មែរអាម៉េរិកកាំងម្នាក់ទទួលបានសិទ្ធិត្រលប់ទៅរស់នៅអាម៉េរិកវិញ ក្រោយការនិរទេសខ្លួនដោយច្រលំអស់រយៈពេល ៥ ឆ្នាំ (មានវីដេអូ)

    BY autoadmin February 1, 2020
    បុរសខ្មែរអាម៉េរិកកាំងម្នាក់ទទួលបានសិទ្ធិត្រលប់ទៅរស់នៅអាម៉េរិកវិញ ក្រោយការនិរទេសខ្លួនដោយច្រលំអស់រយៈពេល ៥ ឆ្នាំ (មានវីដេអូ)

    បុរសមានដើមកំណើតខ្មែរ និងមានសញ្ជាតិអាម៉េរិកម្នាក់ត្រូវបានរដ្ឋាភិបាលអាម៉េរិកសម្រេចធ្វើការនិរទេសខ្លួនដោយច្រលំអស់រយៈពេល ៥ឆ្នាំ ទម្រាំតែគាត់អាចសុំការអនុញ្ញាតត្រលប់ទៅអាម៉េរិកវិញកាលពីពេលថ្មីៗនេះ។ បុរសខ្មែរអាម៉េរិកកាំងរូបនេះមានឈ្មោះថា សុខ លឿន (Sok Loeun) មានអាយុ ៣៥ ឆ្នាំ។ តាមឯកសារបានបង្ហាញថា គាត់បានភៀសខ្លួនទៅកាន់ទឹកដីអាម៉េរិកនៅក្នុងឆ្នាំ ១៩៨៥ ​(ជនភៀសខ្លួនក្នុងសម័យខ្មែរក្រហម) ហើយនៅក្នុងឆ្នាំ ១៩៩៦ គាត់ក៏ទទួលបានសញ្ជាតិអាម៉េរិកដោយស្របច្បាប់មួយ។

    នៅក្នុងឆ្នាំ ២០១៥ លោក សុខ លឿន បានធ្វើដំណើរជាមួយនឹងគ្រួសារមកលេងប្រទេសកម្ពុជាជាច្រើនខែ លុះដល់ពេលត្រលប់ទៅវិញស្រាប់តែស្ថានទូតអាម៉េរិកនៅកម្ពុជាបានចោទប្រកាន់ថា គាត់បានប្រព្រឹត្តិបទល្មើសមួយពាក់ព័ន្ធនឹងករណីគ្រឿងញៀនតាំងពីឆ្នាំ ២០១២ មកម្លេះ ហើយរូបគាត់មិនត្រូវបានគេអនុញ្ញាតឲ្យត្រលប់ទៅអាម៉េរិកវិញនោះទេ។​ គាត់បានបែកបាក់គ្រួសារ និងត្រូវចំណាយពេល៥ឆ្នាំ នៅកម្ពុជា​ ធ្វើការងារដោយទទួលបានប្រាក់ខែតិចតួចដើម្បីចិញ្ចឹមជីវិត។ ហើយកាលពីពេលថ្មីៗនេះគាត់បានស្នើសុំសិទ្ធិត្រលប់ទៅរស់នៅជាមួយនឹងគ្រួសារនៅអាម៉េរិកជាថ្មីម្តងទៀត ហើយទីបំផុតទៅស្ថានទូតអាម៉េរិកក៏យល់ព្រមអនុញ្ញាតឲ្យគាត់ត្រលប់ទៅអាម៉េរិកវិញផងដែរក្រោយរកឃើញថា គាត់មិនបានប្រព្រឹត្តិកំហុសអ្វីនោះទេ៕

    អត្ថបទ៖ភក្តី

    Share This Post: