ក្មេងប្រុសជនជាតិចិនម្នាក់ត្រូវគេហាមមិនឲ្យដើរចូលក្នុងផ្សារនៅអាម៉េរិក ព្រោះខ្លាចមានវីរុសកូរ៉ូណា
អាម៉េរិក៖ ក្មេងប្រុសជនជាតិចិនម្នាក់បានត្រូវបានបុគ្គលិកនៅក្នុងផ្សារទំនើប Costco នៅឯសហរដ្ឋអាម៉េរិកបដិសេធមិនឲ្យរូបគេដើរចូលទៅក្នុងផ្សារឡើយ ដោយគេគិតថា ក្មេងប្រុសរូបនេះអាចនឹងមានផ្ទុកនូវមេរោគកូរ៉ូណា និងអាចចម្លងទៅកាន់អ្នកដទៃបាន។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ក្មេងប្រុសរូបនេះមានអាយុ ៨ ឆ្នាំ ហើយរូបគេត្រូវបានឪពុកម្តាយនាំយកទៅផ្សារទំនើប Costco ក្នុងក្រុង Issaquah រដ្ឋ Washington។

យ៉ាងណាក្តី ពេលដើរទៅដល់មុខផ្សារទំនើបស្រាប់តែមានបុគ្គលិកម្នាក់បានចេញមកហាមឃាត់មិនឲ្យក្មេងតូចដើរចូលក្នុងផ្សារឡើយដោយបុគ្គលិកផ្សារគិតថា ក្មេងតូចងាយកើតមានមេរោគកូរ៉ូណាណាស់ ហើយក្មេងតូចរូបនេះទំនងជាមានផ្ទុកមេរោគមួយនេះទៀតផង ព្រោះពេលនោះក្មេងតូចហាក់មិនសូវស្រួលខ្លួន និងមានទឹកមុខមិនស្រស់បស់ទាល់តែសោះ។
ឥរិយាបថនេះបានបង្ហាញនូវនិន្នាការរើសអើងចំពោះប្រជាជនចិនជាខ្លាំង ព្រោះជាក់ស្តែងគ្មានអ្នកជំនាញណាបានរឃើញថា ក្មេងតូចរូបនេះមានផ្ទុកមេរោគកូរ៉ូណានោះទេ។ ក្រោយកើតមានករណីនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Costco បានចេញមុខមកធ្វើការសុំទោសជាសាធារណៈជុំវិញឥរិយាបថរើសអើងមួយនេះទៅកាន់ជនជាតិចិន និងប្រទេសចិនទាំងមូលផងដែរ៕
Ugh @costco food sample lady told kid to get away because he may be “from China” and was worrying about getting infected #Wuhan #CoronaVirus Sad my boy has to receive racial stereotyping Ironically mask makes him safer to be around Told a store supe, he was cool to hear us #yuck pic.twitter.com/SE6LJmMSUO
— Devin Cabanilla (@devincabanilla) January 26, 2020
អត្ថបទ៖ ភក្តី