សង្គម

ប្រទះឃើញ ខឿនប្រាសាទមួយសាងសង់ពីឥដ្ឋតាន់ តាំងពីសម័យចេនឡា ដោយសារតែការបាក់ច្រាំងទន្លេ មហាជនសំណូមពរឲ្យអាជ្ញាធរចុះត្រួតពិនិត្យ

BY
Khmernote Media
February 3, 2020

ខេត្តស្ទឹងត្រែង៖ ថ្មីៗនេះមានមហាជនបានប្រទះឃើញខឿនប្រាសាទមួយ ដែលសាងសង់ពីឥដ្ឋតាន់ ដោយសារតែការបាក់ច្រាំងទន្លេ ខឿនប្រាសាទមួយនេះត្រូវបានគេបញ្ជាក់ថាបន្សល់ទុកតាំងពីសម័យចេនឡា។ ដោយមហាជនបានសំណូមពរឲ្យអាជ្ញាធរ ពាក់ព័ន្ធចុះត្រួតពិនិត្យ និងទប់ស្កាត់ឲ្យទាន់ពេលវេលា ទោះបីជាសល់តែខឿនប្រាសាទប៉ុន្តែក៏ជាភុស្តតាងមួយសម្រាប់កូនចៅជំនាន់ក្រោយបានសិក្សាកំណាយផងដែរ។

ដោយយោងតាមផេក Khmer Architectural បានសរសេររៀបរាប់ថា៖ “សូមខាងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនៃខេត្តស្ទឹងត្រែង សូមជួយចុះទៅមើលទីតាំងមួយកន្លែង ស្ថិតក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលបានរកឃើញខឿនប្រាសាទមួយ ដែលសាងសង់ពីឥដ្ឋតាន់ ដោយសារតែការបាក់ច្រាំងទន្លេ ដែលនៅទល់មុខវត្តបាចុងនេះផ្ទាល់តែម្ដង តាំងពីសម័យចេនឡា ដែលជាទីតាំងចាស់ជិតនឹងថាឡាបរិវ៉ាត់ផងដែរ។ ទោះជាវាសល់តែខឿនមែន ប៉ុន្តែបើយើងទប់ស្កាត់វាបាន វានឹងមានប្រយោជន៍ទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់ពីទីតាំងបុរាណ និង និស្សិតបានចុះទៅសិក្សាកំំណាយផងដែរ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការទប់ស្កាត់នៃការបាក់ច្រាំងនេះឆាប់ៗ”។

សូមបញ្ជាក់ថាមានការសន្និដ្ឋានថាខឿនប្រាសាទមួយដែលសាងសង់ពីឥដ្ឋតាន់ តាំងពីសម័យចេនឡា ដោយប្រភពពី Khmer Architectural បានបញ្ជាក់ថា “ដោយសារតែទីតាំងប្រាសាទនៅម្ខាងទន្លេម្នាក់ នៃក្រុមប្រាសាទថាឡាបរិវ៉ាត់ទើបហ៊ានសន្និដ្ឋាន ណាមួយខេត្តស្ទឹងត្រែងសំបូរដោយប្រាសាទដែលសង់ក្នុងរចនាបថសំបូរព្រៃគុក កំពង់ព្រះ និងរចនាបថថាឡាបរិវ៉ាត់ផ្ទាល់តែម្តង”៕

រូបភាព៖ Hok Sokol
ប្រភព៖ Khmer Architectural

Share This Post: