ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃដាក់បញ្ចូលតំបន់ប្រវិត្តសាស្ត្រចំនួន៣ទៀត ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក

    BY autoadmin February 4, 2020
    ថៃដាក់បញ្ចូលតំបន់ប្រវិត្តសាស្ត្រចំនួន៣ទៀត ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក

    ថៃ៖ អាជ្ញាធរថៃបានប្រកាសថា តំបន់រមណីដ្ឋានប្រវត្តិសាស្ត្រចំនួន ៣កន្លែងរបស់ថៃនឹងត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកដោយអង្គការយូណេស្កូ (UNESCO) នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkokpost បានបញ្ជាក់ថា តំបន់កំសាន្តទាំងនោះរួមមាន ឧទ្យានប្រវត្តិសាស្រ្ត Phanom Rung ប្រាសាទ Muang Tam និងប្រាសាទ Plaibat  ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Chalerm Phrakiat ខេត្ត Buri Ram ភាគខាងជើងប្រទេសថៃ។

    ឧទ្យានប្រវត្តិសាស្រ្ត Phanom Rung

    ប្រភពខាងលើបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះអង្គការយូណេស្កូបានពិនិត្យ និងវាយតម្លៃចំពោះតំបន់កំសាន្តប្រវត្តិសាស្ត្រទាំង ៣ខាងលើនេះរួចរាល់ហើយ ដែលលទ្ធផលបានបង្ហាញថា តំបន់កំសាន្តទាំងនេះពិតជាមានលក្ខខណៈគ្រប់គ្រាន់សម្រាប់ដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកប្រាកដមែន។ យ៉ាងណាក្តី ការសម្រេចជាផ្លូវការនឹងត្រូវពេលវេលាបន្តិចទៀត ព្រោះដំណើរការនៃការចុះហត្ថលេខាទទួលស្គាល់ត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលផងដែរ។ អាជ្ញាធរថៃបានអះអាងថា បើគ្មានអ្វីជាឧបសគ្គទេនៅក្នុងពេលដ៏ឆាប់ខាងមុខនេះថៃនឹងមានសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ៣ បន្ថែមទៀតនៅលើទឹកដីខ្លួន៕

    ប្រាសាទ Muang Tam

    អត្ថបទ៖ ភក្តី

    Share This Post: