ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនបាច់ភ័យទេ ការទិញទំនិញអនឡាញពីប្រទេសចិន មិនឆ្លងមេរោគកូរ៉ូណាឡើយ

    BY autoadmin February 4, 2020
    មិនបាច់ភ័យទេ ការទិញទំនិញអនឡាញពីប្រទេសចិន មិនឆ្លងមេរោគកូរ៉ូណាឡើយ

    ដោយសារតែវីរុសកូរ៉ូណាមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយករណីថ្មីៗចេះតែបន្តកើតមាននៅក្នុងចិនដីគោក វាក៏បាននាំឱ្យមានការព្រួយបារម្ភថា តើវីរុសនេះអាចឆ្លងតាមរយៈទំនិញដឹកមកពីប្រទេសចិន ឬទេ? ព្រោះថាប្រទេសចិនជាទីផ្សារអនឡាញដ៏ធំមួយរបស់ពិភពលោកនេះ ដូច្នេះអ្នកឆ្លងវីរុសអាចបានចាប់កាន់ប្រអប់ឥវ៉ាន់ដែលពួកគាត់បានបញ្ជាទិញពីចិន ដែលធ្វើឱ្យពួកគាត់បារម្ភថាវាអាចឆ្លងតាមរយៈនេះបាន។ ប៉ុន្តែទៅបីជាមានការភ័ួព្រួយបែបនេះក្ដី អ្នកជំនាញនិយាយថាវាមិនអាចឆ្លងតាមរយៈនេះនោះទេ។

    ទាំងភ្នាក់ងារសុខភាពសហព័ន្ធ និងអ្នកជំនាញជំងឺឆ្លងនិយាយថា វីរុសនេះនឹងមិនរស់នៅបានយូរលើកញ្ចប់អីវ៉ាន់នោះទេ។ មជ្ឍមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា វាមិនទំនងជាធ្វើឱ្យឆ្លងវីរុសនេះ ដោយការប៉ះពាល់លើអីវ៉ាន់ទាំងនោះទេ ប៉ុន្តែវីរុសអាចត្រូវបានឆ្លងពីមនុស្សទៅមនុស្សច្រើនជាង។ ខណៈពេលដែលមនុស្សយើងអាចផ្ទុកវីរុសរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ វីរុសនេះមិនរស់នៅក្រៅខ្លួនបានយូរនោះទេ។ នេះមានន័យថាប្រសិនបើវីរុសត្រូវបានរកឃើញនៅលើផ្ទៃអីវ៉ាន់ទាំងនោះ នោះអាយុកាលវីរុសគឺស្ថិតលើរយៈពេលដែលវាស្ថិតនៅក្រៅខ្លួនមនុស្ស។ ម៉្យាងទៀតដោយសារតែកញ្ចប៉អីរ៉ាន់បានឆ្លងកាត់អាកាសធាតុពីមួយចូលមួយទម្រាំដល់គោលដៅ វីរុសទាំងនោះមិនអាចរស់បានយូរបែបនេះនោះទេ ហើយហានិភ័យគឺទាបប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: