ប្រទេសចិនលុបចោលព្រឹត្តិការណ៍កីឡាសំខាន់ៗ សូម្បីតែកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ2020
ប្រទេសចិនបានលុបចោលព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ រួមទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២ ថ្វីបើមានរយៈពេល ២ឆ្នាំទៀតក្ដី។ ទីក្រុងប៉េកាំងគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡារដូវរងារជាលើកដំបូង ដែលចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងនេះបាននិងកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ព្រឹត្តិការណ៍កីឡានេះក្នុងល្បឿនមួយយ៉ាងលឿន រួមមានផ្ទាំងទឹកកកធំៗ និងជម្រាលជិះស្គី ក៏ត្រូវបានបញ្ចប់រួចរាល់តាំងពីឆ្នាំមុនផងដែរ។ ពោលគឺពួកគេបានរៀបចំរួចរាល់ នៅចាំតែថ្ងៃរាប់ countdown ប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវលុបចោលគម្រោងទាំងអស់។

ការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏បាននាំឱ្យមានការពន្យារពេលព្រឹត្តិការណ៍កីឡាជាតិ ដែលត្រូវបានគ្រោងទុកសម្រាប់ខែនេះ នៅក្នុងតំបន់ស្វយ័ត Inner Mongolia ។ ព្រឹត្តិការណ៍ជិះស្គីដែលត្រូវគេគ្រោងធ្វើឡើងនៅខែនេះ នៅទីក្រុងប៉េកាំងក៏ត្រូវបានលុបចោលផងដែរ។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ចិនទទួលបន្ទុកផ្នែកកីឡាបានប្រាប់អ្នកផ្សព្វផ្សាយរដ្ឋថា រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតតិចតួចបំផុត ទៅលើការជ្រើសរើសអត្តពលិកអូឡាំពិក និងការហ្វឹកហាត់របស់ពួកគេ។ ប៉ុន្តែមានការព្រួយបារម្ភថា ប្រសិនបើវីរុសមិនអាចគ្រប់គ្រងក្នុងពេលឆាប់ៗនេះការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើនផ្សេងទៀតអាចនឹងរងផលប៉ះពាល់៕



អត្ថបទ៖ លីដា