ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះហើយទឹកចិត្តម្តាយ! កូនប្រុសត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកតែឯង ព្រោះសង្ស័យមានវីរុសកូរ៉ូណា តែម្តាយមិនខ្លាចខំធ្វើម្ហូបយកទៅឲ្យកូន តែមិនអាចហុចម្ហូបឲ្យផ្ទាល់ដៃទៀត បានត្រឹមដាក់ពីចម្ងាយស្រក់ទឹកភ្នែកអាណិតកូន (មានវីដេអូ)

    BY autoadmin February 5, 2020
    នេះហើយទឹកចិត្តម្តាយ! កូនប្រុសត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកតែឯង ព្រោះសង្ស័យមានវីរុសកូរ៉ូណា តែម្តាយមិនខ្លាចខំធ្វើម្ហូបយកទៅឲ្យកូន តែមិនអាចហុចម្ហូបឲ្យផ្ទាល់ដៃទៀត បានត្រឹមដាក់ពីចម្ងាយស្រក់ទឹកភ្នែកអាណិតកូន (មានវីដេអូ)

    ចិន៖ ខណៈដែលជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណាកំពុងតែបង្កឲ្យមានភាពភ័យខ្លាចពេញ​ប្រទេសចិនក៏ដូចជាបណ្តាប្រទេសមួយចំនួនៅជុំវិញពិភពលោកនោះ រឿងរ៉ាវកំសត់នៃការបាត់បង់សមាជិក គ្រួសារ ឬត្រូវរស់ឆ្ងាយពីសមាជិកណាមួយទាំងអាឡោះអាល័យ កំពុងតែបានកើតមានជាបន្តបន្ទាប់នៅក្នុងសង្គមចិន។ កន្លងមកមានរូបភាពជាច្រើនបង្ហាញពីសកម្មភាពយំលាគ្នាពីសំណាក់ក្រុមគ្រូពេទ្យ ដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងត្រូវប្រថុយគ្រោះថ្នាក់ដល់ជីវិតដើម្បីទៅបំពេញភារកិច្ចជួយសង្គ្រោះជនរងគ្រោះ ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម។

    ថ្មីៗនេះមានវីដេអូមួយផ្សេងទៀតបង្ហាញពីស្រ្តីជាម្តាយម្នាក់បានស្រែកយំយ៉ាងអាឡោះអាល័យបំផុតពេលយកអាហារទៅឲ្យកូនទទួលទាន ខណៈកូនប្រុសរបស់គាត់ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេក្រោយសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា។ ម្តាយធ្លាប់តែស្និតស្នាលជាមួយនឹងកូន តែពេលនេះត្រូវនៅឆ្ងាយពីគ្នាហើយសូម្បីតែពេលយកអាហារទៅអោយកូនក៏មិនអាចហុចឲ្យផ្ទាល់ដៃដែរ ពោលគឺត្រូវនៅឆ្ងាយពីគ្នាប្រមាណជា ២ ម៉ែត្រ។ លោក Chen ដែលជាគ្រូពេទ្យជួរមុខក្នុងព្យាបាលអ្នកកើតវីរុសកូរ៉ូណា ដោយធ្វើការឥតឈប់រយៈពេល១១ថ្ងៃ លុះក្រោយមកគាត់ក៏មានអាការៈមិនស្រួលខ្លួន ហើយត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ដើម្បីតាមដានថាមានឆ្លងវីរុសកូរ៉ូណាឬអត់? ចុងក្រោយគ្រប់យ៉ាងប្រែក្លាយជារីករាយ ក្រោយដាច់ដោយឡែកពីគេមួយរយៈមក បុរសរូបនោះត្រូវបានគ្រូពេទ្យបញ្ជាក់ថា មិនបានឆ្លងវីរុសកូរ៉ូណាឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post: