ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនបន្ទាន់ បន្ទាប់ពីភ្លៀងរយៈពេល ៦០ម៉ោង បានវាយប្រហារតំបន់ទេសចរណ៍មួយ ក្នុងប្រទេសនូវែលសេឡង់

    BY autoadmin February 5, 2020
    មនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនបន្ទាន់ បន្ទាប់ពីភ្លៀងរយៈពេល ៦០ម៉ោង បានវាយប្រហារតំបន់ទេសចរណ៍មួយ ក្នុងប្រទេសនូវែលសេឡង់

    ទឹកជំនន់ធ្ងន់ធ្ងរបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់នៅកោះខាងត្បូងញូវហ្សេឡែន ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅថ្ងៃពុធនេះ ហើយបានធ្វើឱ្យភ្ញៀវទេសចររាប់រយនាក់ត្រូវជាប់គាំងនៅចំណុចំបន់ទេសភាព Milford Sound ។ នៅតំបន់ Southland ក៏បានប្រកាសពីភាពអាសន្នរបស់ខ្លួន បន្ទាប់ពីត្រូវបានជន់លិចដោយទឹកភ្លៀងជាង ១,០០០ មីលីម៉ែត្រ ក្នុងរយៈពេល ៦០ម៉ោង ដែលបង្កឱ្យមានការបាក់ដីនៅតាមដងផ្លូវធំៗ និងបណ្តាលឱ្យទឹកទន្លេឡើងខ្ពស់។

    អាជ្ញាធរបានបញ្ជាឱ្យប្រជាជនក្នុងតំបន់រងគ្រោះត្រូវជម្លៀសបន្ទាន់ ខណៈទឹកទន្លេ Mataura បានឡើងខ្ពស់ ហើយតំបន់ដែលទឹកទន្លេហូរកាត់ក៏ត្រូវជម្លៀសចេញផងដែរ។ អ្នកស្រុកត្រូវបានគេណែនាំឱ្យដាក់ថ្នាំ សំលៀកបំពាក់ និងឯកសារបញ្ជាក់អត្តសញ្ញាណជាប់ខ្លួន បន្ទាប់មកសស្វែងរកទីខ្ពស់ដើម្បីភៀសខ្លួន។ បណ្ដាញអគ្គិសនីនៅក្នុងតំបន់រងគ្រោះត្រូវបានកាត់ផ្ដាច់ ហើយអ្នកភៀសខ្លួនជាច្រើនត្រូវសម្រាកនៅតាមព្រះវិហារ និងសាលារៀនជាបណ្ដោះអាសន្ន។ យ៉ាងណាមិញចំនួនខូតខាត និងផលប៉ះពាល់យ៉ាងណាខ្លះ នៅមិនទាន់មានរបាយការណ៍ណាបញ្ជាក់នៅឡើយ៕

    អត្ថបទ៖ លីដា

    Share This Post: