ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាសរូបទង់ជាតិនេះមិនមែនជារបស់រដ្ឋាភិបាលតៃវ៉ាន់ទេ ប៉ុន្តែម៉ាស់នេះមានលក់ពិតមែន

    BY autoadmin February 6, 2020
    ម៉ាសរូបទង់ជាតិនេះមិនមែនជារបស់រដ្ឋាភិបាលតៃវ៉ាន់ទេ  ប៉ុន្តែម៉ាស់នេះមានលក់ពិតមែន

    ខណៈផ្នែកខ្លះនៃពិភពលោកប្រឈមនឹងបញ្ហាខ្វះម៉ាស់មុខ ចំពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា អ្នកលេងអ៊ីនធឺណេតតៃវ៉ាន់បានបង្កើតការរចនាថ្មីឆ្លើយតបនឹងបញ្ហានេះ។ ជាក់ស្ដែងថ្មីៗនេះគ្រប់គ្នាដែលលេង Facebook ប្រហែលជាបានឃើញរូបនេះដូចគ្នា ដែលវាជារូបភាពម៉ាស់មានព្រីនទង់ជាតិតៃវ៉ាន់នៅពីលើ។ រូបភាពនោះទទួលបានការចាប់អារម្មណយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាទង់ជាតិតៃវ៉ាន់មិនត្រូវបានគេអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសចិននោះទេ។ ជាក់ស្ដែងក្នុងរូបភាពនោះក៏បានសរសេរពាក្យ caption នៅពីលើថា៖ «កោះតៃវ៉ាន់បានព្រីនទង់ជាតិរបស់ខ្លួននៅលើម៉ាស់ ដូច្នេះជនជាតិចិនដីគោកដែលទិញម៉ាស់នោះ នឹងត្រូវពាក់ទង់ជាតិតៃវ៉ាន់នៅលើមុខរបស់ពួកគេ»។ ប៉ុន្តែយ៉ាងណាទាំងនេះសុទ្ធតែជាការបំផុសបំផុល មិនមែនជាការពិតនោះទេ។

    មានពាក្យចចាមអារាមផ្សេងទៀតបានផ្សព្វផ្សាយបន្ថែមទៀតថា កោះតៃវ៉ាន់កំពុងផ្តល់ម៉ាស់ទាំងនេះដល់ប្រទេសចិន ដើម្បីជួយដោះស្រាយកង្វះខាតនៅទីនោះ។ នេះក៏សុទ្ធតែជារឿងមិនពិតទាំងអស់ ព្រោះនៅតៃវ៉ាន់ផ្ទាល់ក៏កំពុងខ្វះខាតម៉ាស់។ អ្វីដែលជាការពិតគឺម៉ាស់នេះមានលក់ពិតមែន ប៉ុន្តែគ្រាន់តែមិនមែនផលិតដោយរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃវីរុសកូរ៉ូណានោះទេ។ ម៉ាស់នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Champ Mask មានមូលដ្ឋាននៅតៃវ៉ាន់ ហើយក្រុមហ៊ុននេះទំនងជាមានកំណើនបញ្ជាទិញយ៉ាងច្រើនពីអ្នកតៃវ៉ាន់នាពេលឆាប់ៗ។ រដ្ឋាភិបាលតៃវ៉ាន់ក៏បាននិងកំពុងចាត់វិធានការជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វះខាតម៉ាស់ រួមមានការហាមឃាត់ការនាំចេញម៉ាស់ចាប់តាំងថ្ងៃទី២៤ ខែមករា និងបង្កើតប្រព័ន្ធម៉ាស់នៅសប្តាហ៍នេះ ដែលមនុស្សម្នាក់នឹងអាចប្រើម៉ាស់បានពីរក្នុងមួយសប្តាហ៍៕

    អត្ថបទ៖ លីដា

    Share This Post: