ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធផ្កាយរណបសម្រាប់ស្វែងរកគ្រលុកលើតាមផ្លូវ ដើម្បីជួសជុលឲ្យបានទាន់ពេលវេលា

    BY autoadmin February 8, 2020
    អង់គ្លេសចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធផ្កាយរណបសម្រាប់ស្វែងរកគ្រលុកលើតាមផ្លូវ ដើម្បីជួសជុលឲ្យបានទាន់ពេលវេលា

    អង់គ្លេស៖ អាជ្ញាធរប្រចាំទៅក្រុង Blackpool នៃប្រទេសអង់គ្លេសបានសម្រេចប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយក្នុងការរក្សាគុណភាពផ្លូវសាធារណៈ គឺប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីកំណត់តំបន់ដែលមានគ្រលុក និងទំហំជាក់ស្តែងដែលត្រូវជួសជុល។ បើតាមលោក Steve Berry ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនផ្លូវគោកប្រចាំក្រុង​ Blackpool  បានបញ្ជាក់ឲ្យដឹងថា ការប្រើប្រាស់ប្រព័ន្ធផ្កាយរណបស្វែងរកគ្រលុកលើដងផ្លូវគឺត្រូវចំណាយលុយច្រើននៅពេលដំបូង តែដល់ពេលប្រើប្រាស់វាយូរទៅគឺវាអាចចំណេញបានច្រើនណាស់រួមទាំងពេលវេលាផងដែរ។​

    លោកបានបន្តថា រហូតមកទល់នឹងពេលនេះក្រុង Blackpool  អាចជួសជុលគ្រលុកនៅលើដងផ្លូវបានចំនួន ៥​ ១៤៥ ករណី ហើយបើធ្វើការប្រៀបធៀបទៅនឹងវិធីចាស់ដែលគេធ្លាប់ប្រើ គឺគេអាចចំណេញប្រាក់បានជាង ១ លានដុល្លារឯនោះ សម្រាប់ទំហំនៃការខូចខាតក្នុងកម្រិតដូចខាងលើនេះ។ វិធីខាងលើនេះគឺជាយន្តការលើកដំបូងសម្រាប់អង់គ្លេស ហើយលោក Steve Berry បានស្នើឲ្យក្រុងផ្សេងទៀតផ្តើមប្រើប្រាស់ប្រព័ន្ធផ្កាយរណបដូចក្រុង Blackpool ដែរ ព្រោះវាពិតជាមានភាពងាយស្រួល និងសន្សំសំចៃបានច្រើនណាស់៕

    អត្ថបទ៖ ភក្តី

    Share This Post: