ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសឆ្លងវីរុសកូរ៉ូណាម្នាក់បានលាក់បាំងប្រវត្តិធ្វើដំណើរទៅក្រុងវូហាន ដែលបណ្ដាលឱ្យមនុស្ស៤,០០០នាក់ត្រូវស្ថិតក្រោមការតាមដាន

    BY autoadmin February 6, 2020
    បុរសឆ្លងវីរុសកូរ៉ូណាម្នាក់បានលាក់បាំងប្រវត្តិធ្វើដំណើរទៅក្រុងវូហាន ដែលបណ្ដាលឱ្យមនុស្ស៤,០០០នាក់ត្រូវស្ថិតក្រោមការតាមដាន

    បុរសជនជាតិចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណាកំពុងបង្កជាកំហឹងសាធារណៈពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ដោយសារភាពមិនយកចិត្តទុកដាក់របស់គាត់ ដែលជាលទ្ធផលវាបណ្ដាលឱ្យមនុស្សចំនួន ៤,០០០នាក់ ត្រូវបានគេដាក់តាមដានដោយឡែក។ បើតាមប្រភព Liberty Times បុរសម្នាក់នោះជាអ្នកមកពីទីក្រុង Jinjiang នៃខេត្ត Fujian ប្រទេសចិន ហើយបានលាក់បាំងប្រវត្តិធ្វើដំណើរទៅទីក្រុងវូហាន ដោយកុហកថាទើបតែបានត្រឡប់មកពីធ្វើដំណើរកម្សាន្ដនៅប្រទេសហ្វីលីពីនទៅវិញ។

    រូបតំណាង

    ដោយភាពគ្មានកោតក្រែងលើសុវត្ថិភាពមនុស្សគ្រប់គ្នា បុរសនេះមិនបានបង្ខាំងខ្លួនឯងដើម្បីតាមដានសុខភាពនោះទេ ហើយថែមទាំងបានដើរចូលរួមកម្មវិធីជួបជុំ ក៏ដូចជាដើរលេងសប្បាយពេញទីក្រុង។ បុរសនោះថែមទាំងត្រូវបានគេឱ្យដឹងថា បានទៅស៊ីការគេហើយរួមតុអាហារជាមួយមនុស្សយ៉ាងច្រើន ជាហេតុអ្នកស្រុកចំនួន ៤,០០០នាក់ ត្រូវបានដាក់តាមដាននៅដោយឡែក និងមាន ៧នាក់ ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះ។ នៅក្នុងពិធីការនោះក៏មានអ្នកតៃវ៉ាន់ចំនួន ១០នាក់ បានចូលរួមផងដែរ ប៉ុន្តែយ៉ាងណានៅមិនទាន់មានរបាយការណ៍ទាក់ទិននឹងមនុស្សទាំងនោះនៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: