ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាល្បីៗជាច្រើននាំគ្នាច្រៀងលើកទឹកចិត្តក្រុមគ្រូពេទ្យ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (មានវីដេអូ)

    BY autoadmin February 7, 2020
    តារាល្បីៗជាច្រើននាំគ្នាច្រៀងលើកទឹកចិត្តក្រុមគ្រូពេទ្យ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (មានវីដេអូ)

    ចិន៖ ក្នុងអំឡុងពេលដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យចិនកំពុងតែរួមគ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណានោះ ក្រុមតារាចម្រៀងនិងតារាសម្តែងល្បីៗរបស់ចិន និងហុងកុងបាននាំគ្នាផ្ញើសារ និងច្រៀងដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ លោក Jackie Chan ឬប្រជាជនកម្ពុជាស្គាល់គាត់ថា​ ឈិន ឡុង បាននិយាយថា ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យទាំងអស់គឺជាទេពអប្សរនិងទេវតាស្លៀកសចុះមកជួយសង្គ្រោះជីវិតមនុស្សលោក។ លោក Donnie Yen ឬ កុំកុំ ក៏បានបង្ហាញនូវសេចក្តីគោរពចំពោះក្រុមគ្រូពេទ្យយ៉ាងខ្លាំង ដែលពួកគាត់បានលះបង់ក្តីសុខផ្ទាល់ខ្លួណយ៉ាងច្រើនក្នុងបេសកកម្មជួយជនរងគ្រោះ។

    តារាចម្រៀង Jay Chou វិញក៏បានបង្ហោះវីដេអូផ្ទាល់ខ្លួនបួងសួងឲ្យគេអាចប្រយុទ្ធនឹងមេរោគកូរ៉ូណាប្រកបដោយជោគជ័យ និងជូនពរឲ្យក្រុមគ្រូពេទ្យទាំងអស់ជួបតែសំណាងល្អផងដែរ។ ទន្ទឹមគ្នានេះដែរតារាចម្រៀងចិន​ ៤រូបមានដូចជា Chang Shilei, Doudou, Li Xian, និង Zhu Yilong បានច្រៀងចម្រៀងមួយបទរួមគ្នាដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការជូនពរ និងបង្ហាញនូវសេចក្តីគោរពចំពោះការលះបង់នានាក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគកូរ៉ូណា។ លោកអ្នកអាចទស្សនាវីដេអូនិងរូបភាពដែលបង្ហាញពីខ្លឹមសារដូចបានជម្រាបជូននៅខាងក្រោម៖


    អត្ថបទ៖ ភក្តី

    Share This Post: