ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមរកឃើញវិធីញែកវីរុសកូរ៉ូណាបានដោយជោគជ័យ ដែលនាំក្ដីសង្ឃឹមដល់ការបង្កើតវ៉ាក់សាំងឆាប់ៗ

    BY autoadmin February 7, 2020
    វៀតណាមរកឃើញវិធីញែកវីរុសកូរ៉ូណាបានដោយជោគជ័យ ដែលនាំក្ដីសង្ឃឹមដល់ការបង្កើតវ៉ាក់សាំងឆាប់ៗ

    វៀតណាម៖ វិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៅទីក្រុងហាណូយ បានទទួលជោគជ័យក្នុងការបណ្ដុះ និងញែកវីរុសឆ្លងកូរ៉ូណា (2019-nCoV) ដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍។ វិទ្យាស្ថាននេះបាននិយាយថា សមិទ្ធិផលនេះនឹងអនុញ្ញាតឱ្យមានលទ្ធផលតេស្តលឿនជាងមុន សម្រាប់វីរុសកូរ៉ូណា ព្រោះថាគំរូថ្មីរាប់ពាន់អាចត្រូវបានគេបង្កើតឡើង ហើយយកមកពិសោធន៍សាកល្បង។ វាក៏នឹងបម្រើជាមូលដ្ឋានសម្រាប់ការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះផងដែរ។ រំលឹកដែរថា វៀតណាមក៏ទើបតែប្រកាសជាផ្លូវការថា វីរុស 2019-nCoV ជាការរាតត្បាត (epidemic) កាលពីថ្ងៃសៅរ៍សប្តាហ៍មុនផងដែរ។

    នៅវៀតណាមផ្ទាល់មានករណីឆ្លងចំនួន ១២ករណី ក្នុងនោះរួមមាន៖ ៥នាក់ ជាកម្មករត្រឡប់មកពីទីក្រុងវូហាន, ម្នាក់ជាអ្នកទេសចរវៀតណាម-អាមេរិកាំងឆ្លងវីរុសពីទីក្រុងវូហាន, បុរសជនជាតិចិនមកពីទីក្រុងវូហានម្នាក់ និងកូនប្រុសរបស់គាត់ដែលឆ្លងពីគាត់នៅប្រទេសវៀតណាម និងបុគ្គលិកសណ្ឋាគារដែលពីរនាក់ឪពុកកូនបានទៅស្នាក់ នៅឯ Nha Trang ។ ៣នាក់ ក្នុងចំនោម ១០នាក់ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ ដែលមានដូចជា៖ បុគ្គលិកសណ្ឋាគារ Nha Trang, កូនប្រុសរបស់បុរសជនជាតិចិន និងម្នាក់ក្នុងចំណោមកម្មករដែលបានវិលត្រឡប់មកពីក្រុងវូហាន។ ចំនួនអ្នកស្លាប់ជាសកលពីការរាតត្បាតបានកើនឡើងដល់ ៦៣៨នាក់ ដោយមានមនុស្សស្លាប់ចំនួន ៦៣៦នាក់ នៅក្នុងប្រទេសចិន ម្នាក់នៅហ្វីលីពីន និងម្នាក់ទៀតនៅហុងកុង៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnamnews / vnexpress

    Share This Post: