ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ទម្លាប់ដេកស្ដាប់កាសលឺៗ និងច្រើនម៉ោងពេករហូតមានបញ្ហាថ្លង់ស្ដាប់អ្វីលែងឮ

    BY autoadmin February 10, 2020
    ស្ត្រីម្នាក់ទម្លាប់ដេកស្ដាប់កាសលឺៗ និងច្រើនម៉ោងពេករហូតមានបញ្ហាថ្លង់ស្ដាប់អ្វីលែងឮ

    តៃវ៉ាន់៖ ការស្ដាប់កាសបានក្លាយទៅជាទម្លាប់មួយដ៏ពេញនិយមសម្រាប់មិត្តយុវវ័យមួយចំនួន ព្រោះតែសកម្មភាពនេះអាចធ្វើឲ្យពួកគេរីករាយក្នុងការស្ដាប់ចម្រៀងផង និងអាចធ្វើកិច្ចការផ្សេងទៀតបានផងក្នុងអំឡុងពេលតែមួយ។ យ៉ាងណាក្តី ការស្ដាប់បទចម្រៀងតាមរយៈខ្សែកាសដោយបើកសំឡេងឮៗនិងច្រើនម៉ោងពេកនោះ គឺអាចបង្កឲ្យមានបញ្ហាដល់ត្រចៀករបស់លោកអ្នកបាន។ ជាក់ស្តែងស្ត្រីវ័យ ២៨ ឆ្នាំម្នាក់ បានកើតមានបញ្ហាថ្លង់ស្ដាប់អ្វីមិនឮ ក្រោយរូបគាត់មានទម្លាប់ស្ដាប់បទចម្រៀងឮៗមុនពេលចូលគេង ហើយក្រោយពេលដែលគាត់គេងលក់ក៏កាសនោះនៅតែជាប់ត្រចៀកគាត់ដដែលរហូតដល់ពេលព្រឹកឡើងទើបគាត់យកវាចេញ។

    ស្រ្តីរងគ្រោះមានឈ្មោះថា Xiao Jing កំពុងរស់នៅលើកោះតែវ៉ាន់ នៃប្រទេសចិន។ ក្រោយកើតមានបញ្ហាត្រចៀក ស្ត្រីរងគ្រោះខាងលើត្រូវបានបញ្ជូនទៅព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញជាច្រើនខែ ហើយទីបំផុតគេអាចព្យាបាលឲ្យត្រចៀករបស់គាត់អាចស្ដាប់ឮវិញផងដែរ តែមិនបានជាសះស្បើយដូចធម្មតានោះទេ ពោលគឺកម្រិតនៃការស្ដាប់ឮបានត្រឹមតែ ៨០% ប៉ុណ្ណោះ៕

    អត្ថបត៖ ភក្តី

    Share This Post: