សង្គម

លោកជំទាវបាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន ផ្តល់ថវិកា ២លានរៀល ជូនលោកបេនដើម្បីជាការលើកទឹកចិត្ត ចំពោះការងារអភិរក្សព្រៃឈើ ពោរពេញទៅដោយគ្រោះថ្នាក់

BY
Khmernote Media
February 7, 2020

លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ កាលពីពេលថ្មីៗយោងតាមការរៀបរាប់របស់លោកតាំង គឹមសួរ បានឲ្យដឹងថា ការកាប់ព្រៃឈើលើភ្នំត្នោតភ្នំពកនៅតែមាន ហើយ មិនត្រឹមតែកាប់ទេដុតបំផ្លាញថែមទៀត។

កាលពីរសៀលនេះ ដោយមើលឡើងពីការប្រឹងប្រែង និងស្រឡាញ់ព្រៃឈើខ្មែរ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន បានឧបត្ថម្ភថវិកាចំនួន២លានរៀលជូនលោកបេនដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចការងារអភិរក្សព្រៃឈើ។ ដោយលោក តាំង គឹមសួរ បានសរសេររៀបរាប់ថា៖

“ជំនួសមុខឲ្យលោកបេន ដេវិសនិងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ល្អរបស់បងស្រីជាទីគោរពនិងស្រលាញ់ SreyMom Ban ដែលបានផ្តល់ជាថវិកាចំនួន២លានរៀលជូនលោកបេនដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចការងារអភិរក្សព្រៃឈើដែលពោរពេញទៅដោយគ្រោះថ្នាក់ ទីណាមានទុក្ខ ទីនោះតែងតែមានវត្តមានរបស់បងស្រី លោកបេនពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយនឹងប្រើថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់យកទៅចំណាយបន្ថែមទៅលើការបង្ក្រាបបទល្មើសព្រៃឈើ ក៏ដូចជាទប់ស្កាត់ភ្លើងឆេះព្រៃ។

ចំពោះពុកម៉ែបងប្អូនដែលមានទឹកចិត្តចង់រួមចំណែកជាមួយបេសកកម្មមួយនេះ អាចចុះទៅសួរសុខទុក្ខពួកគាត់ដោយផ្តល់ ឬក៏ផ្តល់ជាថវិកាជូនពួកគាត់តាមរយៈ៖ ABA: 001332560 (Our Future Organization) 012 765 136/078 960 420

 

Share This Post: