សង្គម

បុណ្យមាឃបូជា នៅវត្តសិរីមង្គលខ្យោក ខេត្តព្រៃវែង នឹងមានការបូជាប្រទីប ៥០០០ដួង បង្ហោះគោមចំនួន១០០

BY
Khmernote Media
February 7, 2020

សម្រាប់ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ គឺមានពិធីសាសនាដ៏ធំ មួយ​គឺ​បុណ្យ “មាឃ​បូជា” គឺ​រំឭក​ទៅ​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ។ យ៉ាងណាមិញក៏មានពុទ្ធសាសនិក​ជាច្រើននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជាពិសេសស្អែកនេះនៅវត្តសិរីមង្គលខ្យោក ខេត្តព្រៃវែង នឹងរៀបចំពិធីបុណ្យមហាមាឃបូជា ហើយក៏មានការបូជាប្រទីប ៥០០០ដួង បង្ហោះគោមចំនួន១០០ ផងដែរ។

ដោយព្រះ​ចៅអធិការវត្ត ព្រះនាម ព្រះគ្រូសីរីមង្គលញាណ រិទ្ធ សារ៉ុម​ បានឲ្យដឹងថា៖ “ជិតដល់ថ្ងៃហើយ ញោមញាតិ បុណ្យមាឃបូជា បូជាប្រទីប ៥០០០ដួង បង្ហោះគោម១០០គោម វត្តសិរីមង្គលខ្យោក ស្ថិតក្នុងភូមិខ្យោកកណ្ដាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៥កើត ខែមាឃឆ្នាំកុរ ឯកស័កព,ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០”៕

Share This Post: