ពលរដ្ឋនៅវូហានជាច្រើននាំគ្នាផ្លុំកញ្ចែទ្រហឹងពេញទីក្រុង ដើម្បីជាការគោរពវិញ្ញាណក្ខន្ធដល់វេជ្ជបណ្ឌិត ដែលបានស្លាប់ ក្រោយព្រមានពីការរាលដាលវីរុសកូរ៉ូណា (មានវីដេអូ)
ចិន៖ ប្រជាជនចិនជាច្រើនហាក់មានការសោកស្តាយ ចំពោះមរណៈភាពរបស់លោកវេជ្ជបណ្ឌិត Li Wenliang ដោយលោកគឺជាវេជ្ជបណ្ឌិតដំបូងគេបំផុត ដែលបានធ្វើការព្រមានពីការរីករាលដាលនៃវីរុសកូរ៉ូណា ប៉ុន្តែត្រូវបានអាជ្ញាធរចិនចោទប្រកាន់ថា លោកបំពុលព័ត៌មានទៅវិញ។ លោក Li Wenliang បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ ដោយសារតែឆ្លងវីរុសកូរ៉ូណានោះ។

នៅដើមខែមករាឆ្នាំ ២០២០ អាជ្ញាធរចិនបានចេញលិខិតព្រមានផ្លូវការមួយ ចំពោះរូបគាត់ និងវេជ្ជបណ្ឌិត ៨នាក់ផ្សេងទៀត ដោយសារចែកចាយព័ត៌មានមិនពិត ធ្វើឲ្យបំពុលសង្គម ទាក់ទងនឹងការរីកសាយភាយវីរុសកូរ៉ូណា ក្រោយមកវីរុសកូរ៉ូណានោះក៏រីកសាយភាយមែន។ មរណៈភាពរបស់លោក ធ្វើឲ្យមានការសោកស្តាយយ៉ាងខ្លាំង ហើយមិត្តភក្តិរួមការងាររបស់លោក បានយកកម្រងផ្កាមកតម្កល់នៅឯមន្ទីរពេទ្យ Wuhan Central Hospital និងបានផ្លុំកញ្ចែ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធដល់លោកវេជ្ជបណ្ឌិត។ ក្រោយមកប្រជាពលរដ្ឋជាច្រើននៅ Wuhan បាននាំគ្នាផ្លុំកញ្ចែទ្រហឹងពេញទីក្រុង ដើម្បីចូលរួមរំលែកទុក្ខដល់លោកវេជ្ជបណ្ឌិត Li Wenliang ផងដែរ៕

纪念 #李文亮 今夜武汉,让哨声吹破黑暗。
2月6日,言论自由日 pic.twitter.com/QOeIfLtUr0— 周锋锁 Fengsuo Zhou (@ZhouFengSuo) February 7, 2020
Three photos that perfectly captured the national grief of Dr. Li.
A man in Beijing wrote his farewell in the snow. He then lied down, using his body to shape an exclamation mark.
“Farewell to Li Wenliang!” It reads. Even the punctuation is sad. pic.twitter.com/8nBsU7E1tF
— Toni (but what’s your *real* name?) (@tony_zy) February 7, 2020
អត្ថបទ៖ សេម