អន្តរជាតិ
មានសុខរួមសុខ មានទុក្ខរួមទុក្ខ! ពលរដ្ឋចិនតាមបណ្តាខេត្តនានា សំរុកបរិច្ចាគបន្លែ-ផ្លែឈើរាប់ម៉ឺនតោនឲ្យទៅក្រុងវូហាន ដែលកំពុងមានទុក្ខដោយសារវីរុសកូរ៉ូណា
BY Khmernote Media
February 8, 2020
ចិន៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានកើនឡើងដល់ ៧២៤នាក់ ខណៈអ្នកឆ្លងវីរុសនេះបានកើនដល់ ៣៤ ៨៧៨នាក់ហើយ។ វីរុសកូរ៉ូណា បានធ្វើឲ្យទីក្រុងជាច្រើន ជាពិសេសទីក្រុងវូហានត្រូវបានមិនឲ្យមានការចេញ-ចូលឡើយ ចំណែកឯនៅក្នុងទីក្រុងវិញមានសភាពស្ងាត់ជ្រងំមិនសូវមានមនុស្សដើរហើរដូចមុននោះទេ។ ដោយសារតែចង់ចូលរួមចំនែកជួយប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាដ៏សាហាវនេះ ពលរដ្ឋចិននៅតាមបណ្តាខេត្តមួយចំនួនបាននាំគ្នាបរិច្ចាគបន្លែផ្លែឈើរាប់សិបម៉ឺនតោនមកទីក្រុងវូហាន ដើម្បីទុកបរិភោគ។
+ អ្នកភូមិនៅតំបន់ Nanchong ខេត្ត Sichuan បរិច្ចាគឆៅថាវ ៧០តោន

+ អ្នកភូមិនៅតំបន់ Guanyang County ខេត្ត Guangxi បរិច្ចាគស្ពៃក្តោបចំនួន ១០ ០០០គីឡូក្រាម
+ អ្នកភូមិនៅតំបន់ Hekou Yao ខេត្ត Yunnan បរិច្ចាគចេក ២២តោន
អត្ថបទ៖ សេម










