ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់ហាមឃាត់អ្នកធ្វើដំណើរជនជាតិចិនទាំងអស់ មិនឱ្យចូលដែនកោះរបស់ខ្លួននោះទេ

    BY autoadmin February 8, 2020
    តៃវ៉ាន់ហាមឃាត់អ្នកធ្វើដំណើរជនជាតិចិនទាំងអស់ មិនឱ្យចូលដែនកោះរបស់ខ្លួននោះទេ

    ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវីរុសកូរ៉ូណា ឥឡូវនេះកោះតៃវ៉ាន់បានចាត់វិធានបដិសេធរាល់អ្នកដែលមកពីចិនដីគោក មិនឱ្យចូលដែនកោះរបស់ពួកគេនោះទេ។ ការហាមឃាត់ប្រឆាំងនឹងបុគ្គលមកពីដីគោក បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។ អ្នករស់នៅហុងកុង និងម៉ាកាវ ត្រូវបានលើកលែងពីការហាមឃាត់ ប៉ុន្តែចាប់ផ្តើមពីថ្ងៃសុក្រតទៅ ពួកគេនឹងត្រូវដាក់ដោយឡែកពីរសប្តាហ៍ នៅពេលពួកគេមកដល់កោះតៃវ៉ាន់ លើកលែងតែពួកគេចុះឈ្មោះជាមួយអន្តោប្រវេសន៍ជាតិ។

    ទន្ទឹមនឹងនេះដែរជនជាតិបរទេស ដែលបានមកលេងប្រទេសចិនក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយ ក៏នឹងត្រូវហាមឃាត់មិនឱ្យចូលកោះតៃវ៉ាន់ដែរ។ ចំណែកជនជាតិតៃវ៉ាន់ត្រូវបានគេណែនាំឱ្យជៀសវាងពីការទៅលេងចិនដីគោក។ អ្នកដែលបានធ្វើដំណើរទៅកាន់ចិនដីគោក ហុងកុង ឬម៉ាកាវក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២សប្តាហ៍ នៅពេលពួកគេមកដល់កោះតៃវ៉ាន់។ ដូចគ្នាសម្រាប់ជនបរទេស ដែលមានលិខិតបញ្ជាក់ជនបរទេស៕

    អត្ថបទ៖ លីដា

    Share This Post: