ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវមែន! ទាហានម្នាក់បាញ់សម្លាប់មេបញ្ជាការ ហើយរត់ចេញមកបាញ់រះលើអ្នកដំណើរ បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់

    BY Khmernote Media February 8, 2020
    សាហាវមែន! ទាហានម្នាក់បាញ់សម្លាប់មេបញ្ជាការ ហើយរត់ចេញមកបាញ់រះលើអ្នកដំណើរ បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់

    ថៃ៖ កាលពីវេលាម៉ោងប្រហែល៥កន្លះ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយទាហានថៃម្នាក់បានធ្វើការបាញ់សម្លាប់មកលើមេបញ្ជាការរបស់ខ្លួន ហើយបាញ់រះមកលើអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យមនុស្សចំនួន១៧នាក់ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ និងរងរបួសជាច្រើននាក់។ ទាហានរូបនោះមានឈ្មោះ Jakraphanth Thomma។

    យោងតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានធ្វើការបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួន និងមនុស្ស២នាក់នៅជំរុំយោធា Surathampithak ក្រោយមកបានបើកឡានរត់គេចខ្លួន រួចក៏បានបើកការបាញ់ប្រហារមកលើជនស៊ីវិលនៅតាមបណ្តោយផ្លូវក្បែរផ្សារទំនើប Terminal 21 ក្នុងសង្កាត់ Muang ខេត្ត NAKHON RATCHASIMA ប្រទេសថៃ តែម្តង​។ ពេលនេះកម្លាំងសមត្ថកិច្ចថៃកំពុងតែតាមប្រមាញ់ជនដៃដល់៕

    អត្ថបទ៖ សេម
    ប្រភព៖ Bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay