ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ស្លាប់ដោយជំងឺផ្ដាសាយ ដោយសារម្ដាយជឿតាមក្រុមប្រឆាំងវ៉ាក់សាំងលើហ្វេសប៊ុក

    BY autoadmin February 10, 2020
    ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ស្លាប់ដោយជំងឺផ្ដាសាយ ដោយសារម្ដាយជឿតាមក្រុមប្រឆាំងវ៉ាក់សាំងលើហ្វេសប៊ុក

    ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ នៅរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានស្លាប់ដោយសារជំងឺផ្តាសាយកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមប្រឆាំងវ៉ាក់សាំងលើហ្វេសប៊ុក (anti-vaccine) បានប្រាប់ម្តាយរបស់គាត់ថា គាត់នឹងមានសុខភាពល្អប្រសើរជាងមុន បើហូប Elderberry និងបៅទឹកដោះម្តាយ ជំនួសឱ្យការព្យាបាលដោយប្រើថ្នាំ Tamiflu ដែលចេញដោយវេជ្ជបញ្ជាពេទ្យ។ ប្រភព New York Post បាននិយាយថា ដំបូងឡើយស្ត្រីជាម្ដាយបានបង្ហោះសារមួយចូលទៅក្នុងក្រុមហ្វេសប៊ុកអ្នកប្រឆាំងនឹងវ៉ាក់សាំង ដោយនិយាយថាកូនរបស់គាត់២នាក់បានធ្វើតេស្ដឃើញថាមានជំងឺផ្ដាសាយ ហើយកូនប្រុសអាយុ ៤ឆ្នាំ របស់គាត់ម្នាក់ទៀតមានកម្ដៅ ១០២ហ្វារិនហៃ (ជិត៣៩អង្សា) ដូច្នេះគាត់បានសុំការណែនាំពីសមាជិកនៅក្នុងក្រុមនោះ។

    ក្រោយមកសមាជិកក្នុងក្រុមហ្វេសប៊ុកនោះក៏ឱ្យយោបល់ម្នាក់មួយៗ ខ្លះណែនាំវិធីធម្មជាតិ, បំបៅទឹកដោះ, ខ្លះណែនាំឱ្យលេប Vitamin D និង C, Elderberry, Zinc និងបន្លែផ្លែឈើ ល ។ បន្ទាប់មកស្ត្រីម្នាក់នោះក៏បានទៅធ្វើតាមការណែនាំរបស់ក្រុមប្រឆាំងវ៉ាក់សាំង ហើយបោះចោលវេជ្ជបញ្ជាដែលពេទ្យបានឱ្យគាត់។ ស្ដ្រីជាម្ដាយក៏បានប្រាប់ដែរថា កូនៗរបស់គាត់មិនបានចាក់ថ្នាំវ៉ាក់សាំងផ្ដាសាយនោះទេ។ ក្រោយមកទៀតក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់នោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានប្រកាច់ហើយសន្លប់ ខណៈខួរក្បាលរបស់គាត់ខ្វះអុកស៊ីហ្សែន។ លុះដល់ប៉ុន្មានថ្ងៃក្រោយមកគាត់ក៏បានស្លាប់ ដែលធ្វើឱ្យស្ដ្រីជាម្ដាយមិនអាចធ្វើអ្វីបាន ក្រៅពីសោយស្ដាយនូវកំហុសដ៏ធំមួយនេះ៕

    អត្ថបទ៖ លីដា

    Share This Post: