ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លេងហ្គេមមិនមែនសុទ្ធតែអត់ប្រយោជន៍ឡើយ! បុរសម្នាក់រកលុយទិញរថយន្តស៊េរីទំនើបបានមួយគ្រឿង ដោយសារតែការលេងហ្គេម

    BY autoadmin February 12, 2020
    លេងហ្គេមមិនមែនសុទ្ធតែអត់ប្រយោជន៍ឡើយ! បុរសម្នាក់រកលុយទិញរថយន្តស៊េរីទំនើបបានមួយគ្រឿង ដោយសារតែការលេងហ្គេម

    ម៉ាឡេស៊ី៖ មនុស្សម្នាក់ៗមានខ្សែជីវិតនិងសំណាងខុសៗគ្នាដោយអ្នកខ្លះបានខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃតែលទ្ធផលដែល ពួកគេទទួលបានវិញគឺមិនធំដុំនោះទេ។ ផ្ទុយទៅវិញមនុស្សមួយចំនួនអាចក្លាយទៅជាអ្នកមានមួយពព្រិចភ្នែក ព្រោះតែទេពកោសល្យ ជំនាញពិសេស ឬលក្ខខ័ណ្ឌចៃដន្យណាមួយដំណើរជីវិតរបស់ពួកគេ។ ជាក់ស្តែងយុវជនម្នាក់ដែលការពីប៉ុន្មានឆ្នាំមុនគ្រាន់តែជាអ្នកចូលចិត្តលេងហ្គេមអត់ប្រយោជន៍ម្នាក់នោះ តែថ្ងៃនេះហ្គេមបានជួយឲ្យគាត់ក្លាយជាអ្នកមានលុយយ៉ាងច្រើនរហូតមានលទ្ធភាពអាចទិញរថយន្តប្រណិតម៉ាក Ford Mustang GT500 មួយគ្រឿងទៀតផង។

    យុវជនរូបនេះត្រូវបានគេស្គាល់ថាមានឈ្មោះ Soloz អាយុ ២៧ ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។ កាលពីឆ្នាំ ២០១៩ កន្លងទៅ យុវជនរូបនេះបានដឹកនាំក្រុមរបស់គាត់ទៅប្រកួតក្នុងកម្មវិធីលេងហ្គេមប្រចាំឆ្នាំ (Esports) ក្នុងប្រទេសហ្វីលីពីនទទួលបានជោគជ័យ និងបានរង្វាន់ជាលុយយ៉ាងច្រើនផងដែរ។ ក្រៅតែពីចូលរួមប្រកួតក្នុងកម្មវិធីធំៗយុវជន Soloz ក៏អាចរកប្រាក់បានពីការបង្ហោះវីដេអូស្តីការលេងហ្គេមតាមបណ្តាញសង្គមផងដែរ។ គេមិនដឹងច្បាស់ថា រហូតមកទល់នឹងពេលនេះគាត់មានប្រាក់ច្រើនប៉ុណ្ណានោះទេ តែអ្វីដែលគេបានឃើញជាក់ស្ដែងគឺគាត់មានជីវភាពធូធាខ្លាំង និងអាចទិញរថយន្តតម្លៃរាប់ម៉ឺនដុល្លារទៀតផង ដែលចំណូលទាំងនោះគឺកើតចេញពីជំនាញក្នុងការលេងហ្គេមរបស់គាត់ផ្ទាល់តែម្តង៕

    អត្ថបទ៖ភក្តី

    Share This Post: