រោងមង្គលការមួយនេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែយកផ្លែស្លា ស្លឹកដូង ក្រូច ផ្កាចំប៉ី មកតុបតែង
- February 11, 2020
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវរូបភាពជាច្រើនសន្លឹកនៃរោងខាងមុខនៃពិធីមង្គលការមួយកន្លែងនៅខេត្តកណ្តាល ដែលមានការតុបតែងយកធនធានធម្មជាតិរបស់ខ្មែរ មកច្នៃយ៉ាងល្អប្រណិតនិងទាក់ទាញ។ កន្លងមកគេតែងសង្កេតឃើញថារោងមង្គលការជាច្រើនបានតុបតែងដោយយកផ្កាបែបទាន់សម័យមកតុបតែង តែរោងការមួយនេះពិតជាប្លែក ដោយគេឃើញមានយកផ្លែស្លា ស្លឹកដូង ក្រូច ផ្កាចំប៉ី មិនត្រឹមតែប៉ុណ្ណោះមានការយកផ្កាកូឡាបមកច្នៃជាមួយថែមទៀតផង។
កម្រងរូបភាពនៃរោងការមួយនេះមានការចែករំលែកពេញបណ្តាញសង្គម ដោយមានមហាជនជាច្រើនកោតសរសើរចំពោះស្នាដៃនៃការតុបតែងយ៉ាងល្អប្រណិត ដោយការតុបតែងទាំងអស់ សុទ្ធសឹងតែប្រើប្រាស់ នូវធនធានធម្មជាតិរបស់ខ្មែរពិតៗតែម្តង៕
រូបភាព៖ Sokkhim Som
- Share This Post: