ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 លើនាវាកម្សាន្តយក្ស Diamond Princess ដែលចតនៅជប៉ុន បានកើនឡើងដល់ ១៧៥នាក់

    BY autoadmin February 12, 2020
    ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 លើនាវាកម្សាន្តយក្ស Diamond Princess ដែលចតនៅជប៉ុន បានកើនឡើងដល់ ១៧៥នាក់

    មន្ត្រីក្រសួងសុខាភិបាលជប៉ុននិយាយថា មានមនុស្សចំនួន ៣៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថា ឆ្លងវីរុសកូរ៉ូណា COVID-19 នៅលើនាវាកម្សាន្ត Diamond Princess នៅឯកំពង់ផែយ៉ូកូហាម៉ា របស់ប្រទេសជប៉ុន។ ចំនួននេះនាំឱ្យចំនួនអ្នកដំណើរ និងនាវិក ដែលបានឆ្លងវីរុសកើនដល់ ១៧៤នាក់។ មន្ដ្រីបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលបានបញ្ជូនទៅមន្ទីរពេទ្យ មានអ្នកជំងឺ ៤នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមន្ត្រីម្នាក់ក៏បានឆ្លងវីរុសដែរ អំឡុងពេលចុះទៅតាមដានធ្វើតេស្ដអ្នកដំណើរនៅលើនាវាផ្ទុកមនុស្សសរុបជាង ៣,៧០០នាក់ មួយនេះ។

    រំលឹកដែរថានាវា Diamond Princess ត្រូវដាក់ដាច់ដោយឡែកមិនឱ្យអ្នកដំណើរឡើងគោក ចាប់តាំងពីវាបានទៅដល់ឆ្នេរសមុទ្រជប៉ុន កាលពីដើមសប្តាហ៍មុន។ មូលហេតុដែលនាំឱ្យមានការឃុំមិនឱ្យឡើងគោកនេះគឺដើម្បីរកមើលអ្នកឆ្លងវីរុសផ្សេងទៀត បន្ទាប់ពីមានអ្នកដំណើរចុះនៅសិង្ហបុរីម្នាក់បានតេស្ដវិជ្ជមានជាមួយវីរុស។ នៅពេលនាវាមកដល់ប្រទេសជប៉ុនដំបូង អាជ្ញាធរបានធ្វើតេស្តមនុស្សជិត ៣០០នាក់ ក្នុងចំណោមអ្នកដំណើរ ៣,៧១១នាក់ ហើយបានជម្លៀសមនុស្សរាប់សិបនាក់ដែលបានឆ្លងទៅមន្ទីរពេទ្យក្នុងតំបន់៕

    អត្ថបទ៖ លីដា

    Share This Post: