ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មួយគ្រួសារគ្នា៩នាក់ ឆ្លងវីរុសកូរ៉ូណាទាំងអស់ ដោយសារតែញ៉ាំស៊ុបជុំគ្នា

    BY autoadmin February 12, 2020
    មួយគ្រួសារគ្នា៩នាក់ ឆ្លងវីរុសកូរ៉ូណាទាំងអស់ ដោយសារតែញ៉ាំស៊ុបជុំគ្នា

    ហុងកុង៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុងហុងកុងបានប្រកាសថា មានប្រជាពលរដ្ឋហុងកុងចំនួន ១០ នាក់បន្ថែមទៀត ដែលបានឆ្លងវីរុសកូរ៉ូណា ក្នុងនោះមានមនុស្សចំនួន ៩ នាក់គឺជាសមាជិកក្នុងក្រុមគ្រួសារតែមួយ។ ក្រោយមានករណីចម្លងថ្មីនេះអាជ្ញាធរសុខាភិបាលហុងកុងបានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមគ្រួសារទាំង ៩ នាក់ ព្រោះគេចង់ដឹងច្បាស់ថា តើរបៀបនៃចម្លងមេរោគនៅក្នុងចំណោមគ្រួសារដែលមានសមាជិកដល់ទៅ ៩ នាក់នេះ បានកើតឡើយដោយរបៀបណា?

    ក្រោយការត្រួតពិនិត្យនិងសាកសួរគ្រប់សមាជិកក្នុងគ្រួសារមួយនេះគេអាចទទួលបានចម្លើយរួមមួយថា កាលពី ២ សប្តាហ៍មុនមានសមាជិក ២រូបនៃគ្រួសារមួយនេះបានត្រលប់មកពីប្រទេសចិនដីគោកវិញ (មនុស្សទាំង ២នេះអាចជាភ្នាក់ងារចម្លងវីរុសកូរ៉ូណា) ហើយពួកគេទាំងអស់គ្នាក៏បាននាំគ្នាទៅញ៉ាំស៊ុបរួមគ្នាយ៉ាងសប្បាយរីករាយ។ បើតាមអាជ្ញាធរសុខាភិបាលប្រចាំក្រុងហុងកុងបានអះអាងថា ក្នុងអំឡុងពេលដែលពួកគេបានញ៉ាំស៊ុបជុំគ្នានោះពួកគេបានប្រើសម្ភារៈមួយចំនួនរួមគ្នាដូចជាវែក ឆ្នាំង ចាន និងស្លាបព្រា ហើយមេរោគក៏ត្រូវបានចម្លងតាមរយៈការបើប្រាស់របស់រួមគ្នាជាមួយអ្នកជំងឺតែម្តង។ គួររម្លឹកជូនថា កន្លងមកក្រុមអ្នកជំនាញក៏ធ្លាប់បានណែនាំដែរថាការនៅជិត ឬប្រើរបស់រួមគ្នាជាមួយជនរងគ្រោះក៏អាចធ្វើឲ្យលោកអ្នកឆ្លងនូវមេរោគកូរ៉ូណាបានផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ dailymail

    Share This Post: