គណៈកម្មាធិការថៃស្នើឱ្យមានមុខវិជ្ជាសីលធម៌ និងសាសនានៅក្នុងសាលារៀន ដើម្បីឱ្យសិស្សមានសីលធម៌ល្អក្នុងសង្គម
គណៈកម្មាធិការថៃស្នើសុំឱ្យមានថ្នាក់សីលធម៌នៅក្នុងសាលារៀន ដើម្បីកាត់បន្ថយការធ្វើទុក្ខបុកម្នេញ (bully) លើសិស្សគ្នាឯង និងបង្កើនសីលធម៌របស់សិស្ស។ ក្រសួងអប់រំនឹងត្រូវស្នើសុំឱ្យកែប្រែកម្មវិធីសិក្សាខ្លះ ដោយបង្កើនម៉ោងសិក្សាសម្រាប់សាសនា និងសីលធម៌ ដើម្បីកាត់បន្ថយឧប្បត្តិហេតុហិង្សាដែលកំពុងញាំញីសង្គមពួកគេ។ សំណើនេះកំពុងត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសភា ស្តីពីសាសនា សិល្បៈ និងវប្បធម៌ ដែលកាលពីម្សិលមិញវាបានពិភាក្សាអំពីលទ្ធផលស្រាវជ្រាវ ដែលភ្ជាប់នឹងឥរិយាបទហឹង្សា ជាមួយសកម្មភាពប្រឆាំងសង្គម (anti-social) តាមអ៊ិនធឺណេត។

ប្រធានគណៈកម្មាធិការលោក Suchat Usaha បានមានប្រសាសន៍ថា៖ «យើងបានព្រមព្រៀងថា និស្សិតគ្រប់កម្រិតទាំងអស់គួរតែចំណាយពេលយ៉ាងតិច ៨០ម៉ោង ក្នុងមួយឆ្នាំលើមុខវិជ្ជាទាំងនេះ»។ គាត់បានចង្អុលបង្ហាញលើបញ្ហាក្មេងៗ និងក្មេងជំទង់ ដែលទទួលរងឥទ្ធិពលពីបណ្តាញសង្គម ដោយសម្តែងការព្រួយបារម្ភថា ពួកគេអាចធ្វើត្រាប់តាមឥរិយាបទប្រឆាំងនឹងសង្គម (anti-social) ឬអំពើហឹង្សា ដែលពួកគេឃើញតាមអ៊ិនធឺណេត។ លោក Suchat Usaha បាននិយាយថា ការសិក្សាអំពីសីលធម៌នឹងធ្វើឱ្យកុមារមានការចងចាំ និងជួយឱ្យពួកគេបែងចែករវាងអំពើល្អ និងអំពើអាក្រក់។ ហើយសំណើរបស់គណៈកម្មាធិការនឹងត្រូវបញ្ជូនបន្ដទៅរដ្ឋមន្រ្តីក្រសួងអប់រំ Nataphol Teepsuwan និងអគ្គលេខាធិការ Amnat Wichayanuwat អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋាន៕


អត្ថបទ៖ លីដា