ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនប្រកាសពីករណីស្លាប់ដោយវីរុសកូរ៉ូណា COVID-19 ដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន

    BY autoadmin February 14, 2020
    ជប៉ុនប្រកាសពីករណីស្លាប់ដោយវីរុសកូរ៉ូណា COVID-19 ដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន

    ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា មានករណីដំបូងនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសរបស់ខ្លួន។ ជនរងគ្រោះគឺជាស្ដ្រីចំណាស់ មានអាយុ ៨០ឆ្នាំ ហើយរស់នៅក្នុងខេត្ដ Kanagawa ខាងក្រៅទីក្រុង Tokyo (តូក្យូ)។ មរណភាពរបស់គាត់ គឺជាការស្លាប់ដែលទាក់ទងនឹងវីរុសដំបូងបំផុតនៅក្នុងប្រទេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Katsunobu Kato បាននិយាយថា៖ «ស្ត្រីរងគ្រោះបានចេញបង្ហាញរោគសញ្ញានៅថ្ងៃទី២២ ខែមករា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ Kanagawa នៅថ្ងៃទី០១ ខែកុម្ភៈ»។

    ក្រសួងសុខាភិបាលបានបន្ថែមថា តាមសេចក្តីរាយការណ៍ស្ត្រីរូបនេះមិនដែលធ្វើដំណើរទៅបរទេសឡើយ។ ប៉ុន្តែគាត់ប្រហែលជាឆ្លងពីកូនប្រសារ ដែលជាអ្នករត់តាក់ស៊ីដែលបានឆ្លងមេរោគ។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា បុរសនោះគាត់មិនបានទៅលេងខេត្តហ៊ូប៉ី ឬហ្សេជាំងមុនពេលដែលគាត់ចេញរោគសញ្ញានោះទេ។ ពួកគេក៏និយាយដែរថា គាត់បដិសេធមិនបើកបរឱ្យអតិថិជនបរទេសណាមួយក្នុងអំឡុងពេលនេះទេ។ ករណីថ្មីមួយទៀតនៅក្នុងប្រទេសជប៉ុនគឺវេជ្ជបណ្ឌិតក្នុងវ័យ ៥០ឆ្នាំ។ គាត់ធ្វើការនៅមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេសជប៉ុន។ បុរសម្នាក់ដែលមានអាយុប្រហែល ២០ឆ្នាំ ដែលរស់នៅក្រៅទីក្រុងតូក្យូក៏បានឆ្លងជំងឺនេះដែរ។ ប៉ុន្តែអ្នកទាំងអស់សុទ្ធតែមិនដឹងមូលហេតុពីការឆ្លង៕

    អត្ថបទ៖ លីដា

    Share This Post: