អន្តរជាតិ

គ្រូពេទ្យម្នាក់បានត្រឹមស្រែកយំតាមវីដេអូខល ក្រោយដឹងថាម្តាយជាស្រលាញ់បានលាចាកលោក ហើយមិនអាចចូលរួមពិធីបុណ្យសពម្តាយថែមទៀត ព្រោះត្រូវជួយសង្គ្រោះអ្នកជំងឺ COVID-19 (មានវីដេអូ)

BY
autoadmin
February 15, 2020

ចិន៖ ខណៈដែលមេរោគ COVID-19 កំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសចិននោះគេសង្កេតឃើញថា មន្ត្រីផ្នែកសុខាភិបាលចិនបានខិតខំបំពេញបេសកម្មជួយសង្គ្រោះជនរងគ្រោះយ៉ាងសកម្មបំផុត។ កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា មានវេជ្ជបណ្ឌិតខ្លះប្រឹងធ្វើការងារហួសកម្លាំងរហូតដល់ស្លាប់ ពេទ្យខ្លះមានពេលតែ ១០នាទីប៉ុណ្ណោះសម្រាប់រៀបចំពិធីរៀបការខ្លួនឯង និងពេទ្យខ្លះទៀតត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីគ្រួសារមួយរយៈដោយមិនដឹងពេលណាទើបបានត្រលប់ទៅផ្ទះវិញទេ។

ថ្មីៗនេះទៀតសោធសារព័ត៌មានបរទេសបានចុះផ្សាយពីទុក្ខក្រៀមរបស់ពេទ្យស្រីម្នាក់ ដែលបានទទួលដំណឹងរមណៈភាពម្តាយបង្កើតខ្លួនឯង តែគាត់មិនអាចចាកចេញពីមន្ទីរពេទ្យទៅចូលរួមបុណ្យសព និងមើលមុខម្តាយជាលើកចុងក្រោយបានឡើយ។ ប្រភពខាងលើបានបន្តថា គិលានុបដ្ឋាយិកាខាងលើនេះត្រូវមកបំពេញភារកិច្ចនៅក្នុងមន្ទីរពេទ្យ “Fire God Mountain” ដែលជាមន្ទីរពេទ្យទើបបង្កើតឡើងថ្មីៗនៅក្នុងក្រុងវូហាន ហើយបុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យនេះមិនត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញឡើយទោះក្នុងលក្ខខ័ណ្ឌណាក៏ដោយ។ ស្ថិតក្នុងស្ថានភាពនេះ គិលានុបដ្ឋាយិកាកំសត់រូបនេះបានត្រឹមតែស្រែកយំយ៉ាងក្តុកក្តួលបំផុត និងខលវីដេអូទៅកាន់គ្រួសារដើម្បីមើលទិដ្ឋភាពបុណ្យសព្វម្តាយប៉ុណ្ណោះ៕

 

អត្ថបទ៖ ភក្តី

Share This Post: